Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកទីផ្សារលក់ របស់យីហោ Apple ក្នុង​ប្រទេស ចិន​ធ្លាក់ចុះ​១២%​ ព្រោះ...

ទីផ្សារលក់ របស់យីហោ Apple ក្នុង​ប្រទេស ចិន​ធ្លាក់ចុះ​១២%​ ព្រោះ…

ចិន៖ការ​លក់​របស់​ក្រុមហ៊ុន​ Apple Inc ក្នុង​ប្រទេស​ចិន​ដីគោក កោះតៃវ៉ាន់ ហុងកុង និងម៉ាកាវ​​សម្រេចបាន​ចំនួន​១៦,២ប៊ីលានដុល្លារ​ធ្លាក់ចុះ​១២%​ ហើយក៏ជា​ទីផ្សារតែមួយគត់​ដែល​ទទួល​បាន​តួលេខ​លក់​ថយចុះផងដែរ ។

ក្រុមហ៊ុន​បាន​ប្រកាស​អំពីលទ្ធផ​ល​នៃ​ចំណូលត្រីមាសថ្មីរបស់ខ្លួន​ថា​ ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​ដែល​បាន​​ចុះបញ្ជីមាន​ចំនួ​៧៨,៤​ប៊ីលាន​ដុល្លារ​សម្រាប់​ឆ្នាំ​សារពើពន្ធ​​២០១៧​របស់ខ្លួន​ក្នុង​ត្រីមាស​ដំបូង​ដែល​បាន​បញ្ចប់​កាលពីថ្ងៃទី​៣១ខែធ្នូ​ឆ្នាំ​២០១៦ កើនឡើង​ក្នុង​រង្វង់​៣%​ធៀប​អំឡុងពេល​ដូចគ្នា​នៃ​ឆ្នាំចាស់ ។

បណ្តាញព័ត៌មាន​ក្នុងស្រុក​ Yicai.com រាយការណ៍​កាលពីថ្ងៃពុធ​ថា​ប្រាក់ចំណូល​ពីការ​លក់​ទូរស័ព្ទ​ iPhone របស់​ Apple បាន​ចុះ​បញ្ជី​ចំនួន​៥៤,៣៨ប៊ីលាន​ដុល្លារ​ក្នុង​ត្រីមាស​នេះ​ ដែល​លក់​ដាច់បាន​ចំនួន​៧៨​លានគ្រឿង​ ប្រសើរជាង​ការ​រំពឹងទុក​របស់ទីផ្សារ​​​ដែលប៉ាន់ប្រមាណ​ថា​នឹង​សម្រេចបាន​៧៦,៣លានគ្រឿង​ ។

ទោះជាយ៉ាងណា​ប្រាក់ចំណូល​ពីកា​រលក់​របស់ក្រុមហ៊ុន​ក្នុងប្រទេសចិន​បង្ហាញឲ្យ​ឃើញពីការ​ថយចុះ​១២%​ធៀបនឹង​ការកើនឡើង​២០%​ក្នុងប្រទេសជប៉ុន​ ៩%​ក្នុង​តំបន់​អាមេរិកនិង​៣%​ក្នុង​តំបន់​អឺរ៉ុប ។

យោងតាមរបាយការណ៍​លើ​គេហទំព័រ​របស់​ក្រុមហ៊ុនផ្តល់​ការ​ស៊ើបអង្កេតទីផ្សារ​ TrendForce កាលពីថ្ងៃទី​២៥ខែមករា​បង្ហាញថា​កំណើនលក់​នៅក្នុង​ជួរយីហោ​​ផលិតផលក្នុងស្រុក​របស់​ចិន​ដូចជា​ Huawei , OPPO និង Vivo គឺមានសន្ទុះខ្លាំងក្លា​គាប​សង្កត់ផ្សារហ៊ុន​របស់យីហោ​អន្តរជាតិ​ដូចជា​ Apple និង​ Samsung ។

ផ្អែកតាម​ផលិតកម្ម​ប្រចាំ​ឆ្នាំ​ Huawei , OPPO និង Vivo របស់ចិន​បាន​ជ្រៀត​ចូល​ក្នុង​លំដាប់​ថ្នាក់កំពូល​ទាំង​​៥​នៃទូរស័ព្ទស្មាតហ្វូន​ពិភពលោក​បន្ទាប់ពី​យីហោ Apple និង​Samsung ក្នុង​ឆ្នាំ​២០១៦ ។ ជាការ​កត់សម្គាល់គេសង្កេតឃើញថា​បរិមាណ​ផលិត​កម្ម​របស់​គ្រប់យីហោទាំងអស់​របស់​ចិន​សម្រាប់ឆ្នាំ​២០១៦​សរុបមានចំនួ​​ន​៦២៩លានគ្រឿង​លើស​បរិមាណ​សរុបបូកទាំង​Apple និង Samsung ៥១៩លានគ្រឿង​ទៅទៀត ។

ក្រុមហ៊ុន​ផលិត​​ទូរស័ព្ទ​ស្មាតហ្វូន​របស់ចិន​ទាំងអស់​ត្រូវបាន​គេរំពឹងថា​ស្មើនឹង​៥០%​នៃ​ទីផ្សារ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧នេះ ដែល​ជាការ​ប្រកួតប្រជែងកាន់តែប្រសើរជាងមុន​ជាមួយនិង​យីហោអន្តរជាតិ​ដទៃទៀត ។

ទោះជាយ៉ាងណា​ប្រាក់ចំណូល​នៃការ​លក់​របស់ក្រុមហ៊ុន Apple ក្នុង​ត្រីមាសទី៤​នៃឆ្នាំ​សារពើ​ពន្ធ​ដែល​បានបញ្ចប់​ក្នុង​ថ្ងៃទី​២៤ខែកញ្ញា​ឆ្នាំ​២០១៦​បានចុះបញ្ជីចំ​នួន​៤៦,៨៥ប៊ីលាន​​ធ្លាក់ចុះ​៩%​ពីមួយឆ្នាំទៅមួយឆ្នាំ​។ ប្រាក់​ចំណេញ​សរុប​របស់ខ្លួន​បានធ្លាក់ចុះ​១៩%​ពីមួយឆ្នាំទៅមួយ​ឆ្នាំ​ឬស្មើនឹង​៩ប៊ីលានដុល្លារ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES