Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉ូលិសជិះម៉ូតូអត់មួក និយាយទូរស័ព្ទ ចូលខ្លូនបង់ពិន័យ ១៤ម៉ឺន

 ប៉ូលិសជិះម៉ូតូអត់មួក និយាយទូរស័ព្ទ ចូលខ្លូនបង់ពិន័យ ១៤ម៉ឺន

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មាន និងវីដេអូ បង្ហាញពីមន្ត្រីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងនិយាយទូរស័ព្ទ ពេលកំពុងបើកបរ ដោយភ្ជាប់ជាមួយខ្លឹមសារថា “ចាប់ពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្ថិភាពហើយ និយាយទូរស័ព្ទធ្វើព្រងើយ មិនខ្មាសប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផង កុំឱ្យប្រជាពលរដ្ឋរិះគន់ទៅលើមន្ត្រី ជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ”។

បន្ទាប់ពីទទួលបានព័ត៌មានរួច នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះសែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទីនាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្ម័គ្រចិត្តទទួលកំហុស និងបង់ប្រាក់ផាកពិន័យទៅតាមច្បាប់ ចំនួន២អំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ។

-យោងអនុក្រឹត្យ លេខ ០៣៩ អនក្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់ជំពូកទី៣ អំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ មាត្រា៦ថ្មី ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ចំពោះអំពើល្មើសដូចខាងក្រោម ៖

-ចំណុចទី ១ក ត្រូវពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។

-ចំណុចទី ២ក ត្រូវពិន័យទឹកប្រាក់ ចំនួន ៨ម៉ឺនរៀល ចំពោះអ្នកបើកបរប្រើទូរស័ព្ទ ដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ សរុបទឹកប្រាក់ពិន័យចំនួន ២អំពើល្មើស ចំនួន ១៤ម៉ឺនរៀល៕

RELATED ARTICLES