Wednesday, October 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងដឹកប្រេង ភ្លើងឆេះក្បាលហ្មត់

រថភ្លើងដឹកប្រេង ភ្លើងឆេះក្បាលហ្មត់

ខេត្តកំពត ៖ រថភ្លើង១ខ្សែ ដឹកប្រេងឥន្ធនៈ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ស្រាប់តែមក ដល់ពាក់កណ្តាលផ្លូវ កើតមានការហេតុការណ៍ភ្លើងឆេះក្បាលរថភ្លើងទាំងស្រុង ដោយមិនដឹងមូលហេតុ តែយ៉ាងណាករណីនេះ មិនបង្កឱ្យមានអ្នកគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចប្រហប់ភ្នំច្រកសៀម ជាប់ព្រំប្រទល់ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថភ្លើងដែលឆេះខាងលើនេះ គឺអូសស៊ីទែនប្រេងពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ហើយការឆាបឆេះក្បាលម៉ាស៊ីនរថភ្លើងនេះ មិនបានឆេះរាលដល់ទូប្រេងនោះទេ ដោយ សារតែក្រុមជំនាញខាងរថភ្លើង បានចុះផ្តាច់ទូក្រោយចោល ហើយទុកតែក្បាលម៉ាស៊ីន ដាច់តែឯង។ តែទោះជាយ៉ាងណានៅ មិនទាន់ដឹងពីមូលហេតុដែលនាំឱ្យកើតមានការឆាបឆេះនេះនៅឡើយទេ។

ជុំវិញហេតុការណ៍នេះ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកអង្គរជ័យ បានមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារតែផ្លូវចុះពីផ្លូវជាតិលេខ៣១ មានការលំបាកធ្វើដំណើរ ទើបបណ្តាលក្បាលរថភ្លើងឆេះខូចខាតក្បាលម៉ាស៊ីន ស្ទើរតែទាំងស្រុង៕

RELATED ARTICLES