Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់ចាប់ឡានក្រុង បង្កប់ពង ៦ម៉ឺនគ្រាប់

ស្ទាក់ចាប់ឡានក្រុង បង្កប់ពង ៦ម៉ឺនគ្រាប់

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចជំនាញ សហការជាមួយមន្ត្រីពេទ្យសត្វ បានចុះបង្ក្រាបស៊ុតមាន់បានជាង ៦ម៉ឺនគ្រាប់ ដែលលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅខេត្តបន្ទាយមានជ័យ មិនមានប្រភពច្បាស់លាស់។

ការចុះឃាត់រថយន្តក្រុងដែលលួចដឹកបង្កប់ស៊ុតមាន់នេះ ធ្វើឡើងកាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីការិយាល័យផលិតកម្ម និងបសុ ព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានចុះដល់ចំណុចខាងលើ ឃាត់រថយន្តក្រុង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9090  ។ ក្រោយពីក្រុមការងារពិនិត្យក្នុងរថយន្ត បានរកឃើញស៊ុតមាន់ ចំនួន ២០០ដុំ ស្មើនឹង៦ម៉ឺនគ្រាប់។

មន្ត្រីពេទ្យសត្វ បានបន្តថា ការឃាត់រថយន្តនេះ ដោយមានភ្នាក់សម្ងាត់រាយការណ៍ថា រថយន្តខាងលើ លួចដឹក ស៊ុតមាន់។ ចំណែកតៃកុងរថយន្ត បាននិយាយថា គាត់ស៊ីឈ្នួលដឹកស៊ុតមាន់ ចេញពីស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឱ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែគាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយ គឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ។

មន្ត្រីជំនាញ ក្រោយពីពិនិត្យ និងសាកសួរហើយ បាននាំយកវត្ថុតាង និងមធ្យោបាយខាងលើមកកាន់ការិយា ល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះ អត់មានឯក សារ និងគ្មានប្រភពច្បាស់លាស់ឡើយ៕

RELATED ARTICLES