Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ច្រាំងទន្លេ ស្រុតផ្ទះ៥ខ្នងចូលទឹក

បាក់ច្រាំងទន្លេ ស្រុតផ្ទះ៥ខ្នងចូលទឹក

ខេត្តព្រៃវែង ៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ឋម្ចាស់ផ្ទះ មកកាន់កន្លែងសុវត្ថិភាព។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកគឹម វណ្ណា ប្រធានក្រុមការងារចុះជួយឃុំកំពង់ពពិល ហើយបានជួយរុះរើផ្ទះពលរដ្ឋ ជាមួយកម្លាំងសមត្ថកិច្ច និងបានជួយជាថវិកាមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិនេះ បណ្តាលឱ្យខូចខាតផ្ទះសរុប ទាំងធ្ងន់ និងស្រាលចំនួន៥ខ្នង ហើយកំពុងរុះរើមកកន្លែងដែលមានសុវត្ថិភាព៕

RELATED ARTICLES