Wednesday, October 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសវ៉ៃ...ម៉ែ...ដេ...កពេទ្យ ជាប់ខ្នោះ

កូនប្រុសវ៉ៃ…ម៉ែ…ដេ…កពេទ្យ ជាប់ខ្នោះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិមិនិប្រក្រតី និងមានចរិតឆេវឆាវកោងកាចខ្លាំងណាស់ ស្រាប់តែចុងក្រោយបានប្រើអំពើហិង្សា វាយទាត់ធាក់ទៅលើស្ត្រីជាម្តាយបង្កើតខ្លួន ឯង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ជាកូនប្រុស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសវ៉ៃម្តាយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

ជនបង្កហេតុ ជាកូនប្រុស និងស្ត្រីរងគ្រោះ ជាម្តាយ មានលំនៅក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

តាមប្រភពសមត្ថកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ មានករណីហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ត្រូវជាកូនប្រុស បានធ្វើសកម្មភាពវាយទាត់ធាក់ទៅលើស្ត្រីជនរងគ្រោះត្រូវជាម្តាយ បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនបង្កហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ២០២៤ រួចនាំ យកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES