Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង១២នាក់ ច្នៃស៊ីម៉ាំង បង្ហោះម៉ូតូ

បង្ក្រាបក្មេងទំនើង១២នាក់ ច្នៃស៊ីម៉ាំង បង្ហោះម៉ូតូ

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម បានប្រមូលផ្តុំគ្នាបង្ហោះម៉ូតូ និងរោទ៍សំឡេងម៉ូតូខ្លាំងៗ (បំពង់ស៊ីម៉ាំងច្នៃ) បង្កការរំខានដល់ប្រជាពលរដ្ឋ និងបង្កភាពអនាធិតេយ្យពេញដងផ្លូវ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ ខ្លួនក្រុមក្មេងទំនើង សរុបចំនួន១២នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូ ក្បែររមណីយដ្ឋាន ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទង។

ក្រុមក្មេងទំនើងទាំង១២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ ឡេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរអ្នកចាក់សាំង មានលំនៅ ភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី។ ទី២-ឈ្មោះយ័ន ជីម ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី។ ទី៣-ឈ្មោះឈឺន សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី។ ទី៤-ឈ្មោះ ឈៀង នុន ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង។ ទី៥-ឈ្មោះរិន មិនា ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង។ ទី៦-ឈ្មោះផៃ អ៊ីងឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅ ភូមិត្រាវ ឃុំទឹកល្អក ស្រុកគងពិសី។ ទី៧-ឈ្មោះអ៊ី វ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដាំបន្លែ មានលំនៅ ភូមិអន្លង់ពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង។ ទី៨-ឈោះឌុំ ជឺ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអន្លង់ពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង។ ទី៩-ឈ្មោះម៉ន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ មានលំនៅ ភូមិអង្គរាំង ឃុំប្រឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ទី១០-ឈោះកន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ មានលំនៅ ភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន ស្រុកគងពិសី។ ទី១១-ឈ្មោះ រ៉េត សុខដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរយោធា មានលំនៅ ភូមិទឹកអាសី ឃុំមានជ័យ ស្រុកសាមគ្គីមុនី និងទី១២-ឈ្មោះសុខ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិព្រៃល្វា ឃុំព្រះនិព្វាន ស្រុកគងពិសី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ស៊ីម៉ាំងប្រែនៗ នៅផ្លូវកៅស៊ូ ក្បែររមណីយដ្ឋាន ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ជុំវិញប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានម៉ូតូ ចំនួន៩គ្រឿង ក្នុងនោះករណីបង្ហោះម៉ូតូ ៣គ្រឿង និងករណីច្នៃស៊ីម៉ាំងឮខ្លាំង ៦គ្រឿង និងឃាត់ខ្លួនក្មេងទំនើងសរុបចំនួន១២នាក់។

ក្រុមក្មេងទំនើងទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរតាមនីតិវិធី៕

RELATED ARTICLES