Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គូស្នេហ៍បង្ហោះម៉ូតូ ប៉ូលិសចាប់ចូលប៉ុស្តិ៍

 គូស្នេហ៍បង្ហោះម៉ូតូ ប៉ូលិសចាប់ចូលប៉ុស្តិ៍

ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យក្មេង ១គូ បានធ្វើសកម្មភាពបង្ហោះម៉ូតូ លើដងផ្លូវ យ៉ាងអនាធិបតេយ្យ និងថែមទាំងថតវីដេអូ បង្ហោះតាមបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសំណេរថា “ចង់ឱ្យបាត់ដំបង មានតែយើង២នាក់” ធ្វើឱ្យមានការរិះគន់ពេញក្នុងបណ្តាញសង្គម រហូតត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនទាំងពីរនាក់ យកមកសាកសួរ។

យោងតាមប្រភពក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គម នូវឃ្លីបវីដេ អូការជិះម៉ូតូបង្ហោះលើដងផ្លូវ ដោយភ្ជាប់ជាមួយនឹងសំណេរថា “ចង់ឱ្យបាត់ដំបង មានតែយើងទាំងពីរនាក់” ដែលទិដ្ឋភាពនេះ បង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម យ៉ាងខ្លាំង។

ឃើញរូបភាពនេះហើយ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់ តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស ធ្វើការស្រាវជ្រាវជាបន្ទាន់ ចំពោះសកម្មភាពបង្កអនាធិបេតយ្យនេះ  ហើយនៅថ្ងៃដដែលនោះ សមត្ថកិច្ចក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការនគរបាលក្រុង ធ្វើការស្រាវជ្រាវ រហូតនាំខ្លួនយុវជនម្នាក់ និងយុវតីម្នាក់ ដែលជាអ្នកបង្ហោះម៉ូតូខាងលើ យកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងអប់រំ៕

RELATED ARTICLES