Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទិញដីចាក់មុខផ្ទះ បានមីន២គ្រាប់

 ទិញដីចាក់មុខផ្ទះ បានមីន២គ្រាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ទិញដីយកមកចាក់នៅខាងមុខផ្ទះរបស់ខ្លួន លុះកាយដីពង្រាប ស្រាប់តែប្រទះ ឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន២គ្រាប់ បង្កឱ្យមានការផ្អើលឆោឡោឡើងទាំងព្រឹក និងរាយការណ៍ប្រាប់សមត្ថកិច្ច និងមន្ត្រីជំនាញ ចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ម្ចាស់ផ្ទះដែលទិញដីចាក់ផ្ទះ ប្រទះឃើញគ្រាប់មីន ២គ្រាប់នេះ មានឈ្មោះចាន់ សាន្ត មានលំនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

មន្ត្រីមូលដ្ឋានដែលបានចុះទៅពិនិត្យគ្រាប់យុទ្ធភណ្ឌខាងលើ បានបញ្ជាក់ប្រាប់ថា បានប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ចាន់ សាន្ត បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនោះ នៅពេលរថយន្តចាក់ដីអស់ ហើយគាត់ក៏បានផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍។

ប្រភពដដែល បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌ ទាំង០២គ្រាប់នោះ ជាប្រភេទគ្រាប់ B-40 (គ្រាប់ប៊ុមប៊ី) និងគ្រាប់ មីន APERS (ក្រឡាទៀប) ដែលជាប្រភេទគ្រាប់ដែលអាចបង្កគ្រោះថ្នាក់បំផុត។

មន្ត្រីមូលដ្ឋាន បានប្រាប់ថា ក្រោយពីប្រទះឃើញគ្រាប់ អាជ្ញាធរបានរាយការណ៍ទៅអង្គភាពកម្ចាត់មីន ស៊ីម៉ាក់ មកពិនិត្យ និងទទួលយកគ្រាប់យុទ្ធភណ្ឌទាំង២គ្រាប់នោះ ហើយក៏បានចុះទៅពិនិត្យដល់ទីតាំងដែលគ្រឿងចក្រកាយដីបានគ្រាប់មីននោះផងដែរ៕

RELATED ARTICLES