Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផឹក ស្រែកឌឺ ក្មេងស្ទាវវ៉ៃ...បែ...ក...មុខ

ចេញពីផឹក ស្រែកឌឺ ក្មេងស្ទាវវ៉ៃ…បែ…ក…មុខ

ភ្នំពេញ ៖ បុរស ២នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូដឹកគ្នាបំណងទៅហូបបបរស ស្រាប់តែនៅតាមផ្លូវ បានស្រែកឌឺក្មេងស្ទាវ ១ក្រុម ទើបធ្វើឱ្យក្រុមក្មេងស្ទាវដេញវាយ បណ្តាលឱ្យរងរបួសបែកមុខម្នាក់យ៉ាង ដំណំ ចំណែកម្នាក់ទៀត រងរបួសស្រាល រីឯក្រុមក្មេង ស្ទាវ បាននាំគ្នាគេចខ្លួនបាត់អស់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ តូតាល់ ផ្លូវឌួង ងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូម៉ាកហុងដា  PCX ពណ៌ស ចេញពីកន្លែងផឹកស៊ីមួយកន្លែង ក្នុងគោលបំណងទៅរកហូបបបរស នៅតាមបណ្តោ យផ្លូវវេងស្រេង បន្ទាប់ជិះធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង មកដល់កន្លែងលក់ស្រាក្រឡុក មួយកន្លែងពួក គាត់ក៏ឃើញមាននារីៗ និងក្មេងៗស្ទាវៗ មួយក្រុម កំពុងតែឈរនិយាយគ្នា។ ពេលនោះ ដោយសារ តែពួកគាត់ស្រវឹងស្រឿងៗផង ទើបស្រែកឱ្យក្មេងស្ទាវៗទាំងនោះ ក៏ស្រាប់តែកើតចេញទំនាស់ពាក្យសម្តីគ្នា រហូតក្មេងស្ទាវទាំងនោះ ជិះម៉ូតូដេញតាម ប្រដាប់ដោយដុំថ្ម និងដំបង មកដេញតាមវាយពួកគាត់ ដល់ចំណុចស្ថានីយប្រេង ឥន្ធនៈ តូតាល់ តែម្តង។

ប្រភពដដែល បន្តថា ពេលនោះពួកគាត់ក៏បានតដៃវិញដែរ តែមិនឈ្នះ ដោយសារស្រវឹងផងនោះ ទើបត្រូវក្មេងស្ទាវទាំងនោះព្រួតវាយ បណ្តាលឱ្យរងរបួសបែកមុខហូរឈាមម្នាក់ និងម្នាក់ទៀតរងរបួសតិចតួច  ហើយក្រុមក្មេងស្ទាវទាំងនោះបានជិះម៉ូតូរត់គេបាត់អស់ទៅ។

ក្រោយកើតហេតុ បុរសទាំង២នាក់ ក៏បានជិះម៉ូតូបន្តត្រឡប់ទៅផ្ទះវិញ ដោយមិនបានធ្វើការប្តឹងផ្តល់អ្វីនោះទេ៕

RELATED ARTICLES