Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​គ្រោង ​ណែនាំឲ្យ​មាន​ ការ​ប្រលង​ភាសាចិន​ នៅតាមសាលារៀនឆ្នាំក្រោយ

រុស្ស៊ី​គ្រោង ​ណែនាំឲ្យ​មាន​ ការ​ប្រលង​ភាសាចិន​ នៅតាមសាលារៀនឆ្នាំក្រោយ

រុស្ស៊ី៖ បណ្តាញព័ត៌មានចិនផ្សាយថា​ការប្រលងភាសាចិន​នឹងទំនងជាត្រូវបាន​គេ​ណែ​នាំ​នៅតាមបណ្តាសាលា​រៀន​ក្នុង​ប្រទេស​រុស្ស៊ី​ឲ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៨​តទៅ​ នេះបើតាម​ការ​បង្ហើបឲ្យ​ដឹងពី​គ្រឹះស្ថាន​អប់រំ​កម្រិត​ថ្នាក់ជាតិ​របស់​រុស្ស៊ី​។

អគ្គនាយកគ្រឹះស្ថាន​សហព័ន្ធរុស្ស៊ី​ផ្នែក​គរុកោសល្យ​លោក Oxana Reshetnikova ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មានក្នុងស្រុក​ Moskva បានស្រង់សម្តីកាលពីថ្ងៃអង្គារថា​​មាន​គម្រោង​មួយអំពីការ​ណែនាំ​​ធ្វើតេស្ត​ភាសាចិន​ក្នុង​ក្របខ័ណ្ឌ​នៃការ​ប្រលង​តាមសាលារដ្ឋ​ថ្នាក់មូលដ្ឋានសម្រាប់សិស្សថ្នាក់ទី៩ក្នុងឆ្នាំ២០១៨និង​ថ្នាក់​បាក់ឌុបនៅឆ្នាំ​២០២០ខាងមុខនេះ​។

ការប្រលង​​កម្រិតថ្នាក់​ឌីប្លូមរុស្ស៊ី​គឺជា​ការប្រលង​ដែលជាកាតព្វកិច្ច​សម្រាប់​សិស្ស​ថ្នាក់​ទី៩​ហើយថ្នាក់បាក់ឌុប​សម្រាប់​សិស្សថ្នាក់ទី១១​ដែលចាំបាច់​ត្រូវ​​បំពេញ​គុណ​វឌ្ឍដើម្បី​ចូល​សិក្សាបន្ត​នៅ​កម្រិតឧត្តមសិក្សា​ឬសាកលវិទ្យាល័យ ។

អ្នក​ចូលរួម​ប្រលង​ទាំងពី​រកម្រិត​ថ្នាក់សិក្សាទាំងពីរ​ខាងលើ​ថ្មីៗនេះ​មាន​ជម្រើស​ជា​ភាសា​អង់គ្លេស អាល្លឺម៉ង់ បារាំងនិង​អេស្ប៉ាញ​ជា​ផ្នែកមួយ​នៃ​មុខវិជ្ជាភាសា​បរទេស​នៅក្នុងការ​ប្រលង ។

អង្គការ​ឃ្លាំមើលការអប់រំរបស់រុស្ស៊ី​ឲ្យដឹងថា ភាសាចិន​បច្ចុប្បន្ន​ត្រូវបាន​គេបង្ហាត់​បង្រៀន​ក្នុង​បណ្តាគ្រឹះស្ថានអប់​រំ​ចំនួន​១២៣​ក្នុង​តំបន់​ចំនួន​៣៤​ទូទាំងប្រទេស​រុស្ស៊ី​ដែលក្នុងនោះមានសិស្ស​សិក្សា​លើសពី​១៧.០០០នាក់​ដែល​ក្នុងរង្វង់​៥ពាន់នាក់​ជាសិស្សថ្នាក់​ទី​៨ដល់​ទី​១១​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES