Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនឈ្មួញដី ចេញសែកស្អុយ

ឃាត់ខ្លួនឈ្មួញដី ចេញសែកស្អុយ

ភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការនាំខ្លួនឈ្មញរកស៊ីទិញ-លក់ដីម្នាក់ បញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។

ជនត្រូវចោទដែលត្រូវបានឃាត់ខ្លួន មានឈ្មោះរីម ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ផ្ទះលេខ២៥៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សាច់ប្រាក់។

ជនត្រូវចោទឈ្មោះ រីម ភក្តី ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយចៅក្រមស៊ើបសួរ បានបង្គាប់ឱ្យចូលខ្លួន តែជនត្រូវចោទ មិនបានចូលឆ្លើយដោះសាចំពោះការចោទ ប្រកាន់នោះទេ ថែមទាំងគេចខ្លួនបាត់។

ដោយយោងទៅលើតំណាងអយ្យការបានឯកភាពឱ្យចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះរីម ភក្តី ដូច្នោះដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ ចៅក្រមស៊ើបសួរ គប្បីចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទ យកមកដាក់ពន្ធនាគារ ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES