Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិតើ​វា​យឺត ពេលពេកទៅ ហើយមែនទេក្នុង ការ​បញ្ឈប់​ចិន​ នៅ​សមុទ្រ​ចិនខាងត្បូង?

តើ​វា​យឺត ពេលពេកទៅ ហើយមែនទេក្នុង ការ​បញ្ឈប់​ចិន​ នៅ​សមុទ្រ​ចិនខាងត្បូង?

សមុទ្រចិនខាងត្បូង៖ ចិន​មានវត្តមានយ៉ាងច្រើនលើសលុប​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​នាំ​ឲ្យ​មានមតិមួយចំនួន​លើកឡើងថា​វាគឺ​យឺតពេល​ហើយ​ក្នុង​ការ​បញ្ឈប់​ការពង្រីក​ខ្លួនរបស់ចិន​ក្នុង​តំបន់​។

ឥរិយាបថ​យោធា​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​មិនអាច​ធ្វើឲ្យរង្គោះរង្គើបាន​ពោលគឺរឹងមាំ​​ដែលជំរុញ​ឲ្យ​អតីត​ប្រមុខកងកម្លាំងការពារ​ជាតិ​អូស្ត្រាលី​លោក Sir Angus Houston បានកត់​សម្គាល់ថាខ្ញុំ​បាន​មើលឃើញពី​រូបភាព​នេះ​ ក៏ដូចជា​អ្វីដែល​លោកអ្នកសង្កេតឃើញ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​បន្ត​កសាងឡើង ហើយ​វា​នឹងមិន​យូរពេកឡើយ​មុន​និង​តំបន់​នោះ​ត្រូវបានអភិវឌ្ឍន៍ពេញ​លេញ ។ ​

លោកបានពន្យល់ថាក្នុងចំណោម​​នៃការ​អភិវឌ្ឍទាំងអស់នេះ​នឹង​អាច​ជួយ​ឲ្យ​ចិន​គ្រប់​គ្រង​ឬត្រួតត្រា​នៅ​សមុទ្រ​ចិនខាងត្បូង​ហើយ​ថែមទាំងពង្រីក​វត្តមាន​យោធាជាអចិន្ត្រៃយ៍​របស់ខ្លួន​បន្ថែមទៀតផង ។

លោក Houston បាន​បន្តថា​វា​គឺ​យឺតពេល​ពេកហើយ​ក្នុង​ការបញ្ឈប់​ផែនការណ៍​របស់ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ។ ការ​អះអាង​យ៉ាង​ធំធេង​របស់ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​គេ​ធ្វើ​ឲ្យ​បាត់បង់​កិត្យានុភាព​ដោយ​តុលាការ​មជ្ឈិតកម្ម​អចិន្ត្រៃយ៍​អន្តរជាតិ​ក្នុង​ទីក្រុង Hague កាលពី​ឆ្នាំទៅ ។ រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ទាត់ចោល​នូវ​សេចក្តីសម្រេច​របស់​តុលាការ​នេះ​ហើយ​ថែមទាំងបានបដិសេធ​មិនទទួលស្គាល់យុត្តាធិការ​របស់​តុលាការ​នេះទៀតផង ។

ចិន​បាន​គ្រប់គ្រងប្រជុំកោះ Paracel កោះ Spratly និង​កោះ Scarborough Shoal យ៉ាង​រឹងមាំ​​ ដែល​ជា​​ចំណុចមុមបី​ជាយុទ្ធសាស្ត្រ​ក្នុង​សមុទ្រ​ចិនខាងត្បូង ដោយការ​ដាក់ពង្រាយ​យុទ្ធោបករណ៍​យោធា​​ដល់​ប៉ុស្តិ៍​ជួរមុខ​ទៀតផង ។

ទីភ្នាក់ងារ​តម្លាភាព​ដែនសមុទ្រ​អាស៊ីចំណុះមជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធ​បាន​ពិសោធន៍ ឃើញពី​ការ​ដំឡើង​សម្ភារៈ​យោធា​លើ​បណ្តាកោះ​សិប្បនិម្មិត​ចំនួន៧របស់ចិន​ក្នុង​ប្រជុំ​កោះ Spratlys កាលពីខែធ្នូ ។ លើសពីនេះចិន​បង្ហាញឲ្យ​ឃើញពីការ​កសាង​នូវ​សមត្ថភាព​ការពារ​ខ្លួនដ៏​មាន​សារសំខាន់​ ដូចជាការ​រៀប​ចំនូវ​កងកាំ​ភ្លើង​បាញ់​កំទេចយន្តហោះ​ចម្បាំង​ទ្រង់​ទ្រាយធំ​និង​ប្រព័ន្ធ​ទប់ស្កាត់សព្វាវុធ​សត្រូវ​នៅ​តាម​ប៉ុស្តិ៍​ជួរមុខ​នីមួយៗរបស់ខ្លួនក្នុង​ប្រជុំ​កោះ Spratly ទៀតផង ។

ទោះជាយ៉ាងណាតាមរបាយការណ៍​ក៏បាន​បង្ហាញឲ្យឃើញ​ថា​មាន​មីស៊ីលរាប់រយគ្រាប់​កំពុង​ទន្ទឹងរង់ចាំ​ការ​ដាក់ពង្រាយ​នៅក្នុង​សមុទ្រ​ចិនខាងត្បូង​ទៀតផង ។ ម្យ៉ាងវិញទៀត​ចិន​បាន​កែប្រែឬអភិវឌ្ឍន៍​ឡើងនៅ​ប៉ុស្តិ៍យោធាជួរមុខ​របស់ខ្លួន​ដោយបញ្ចូល​នាវាមុជ​ទឹកទំនើបៗទៀតផង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES