Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃដុតសំរាម ផ្ទុះ...គ្រា...ប់...រ...បួ...សធ្ងន់

ព្រះសង្ឃដុតសំរាម ផ្ទុះ…គ្រា…ប់…រ…បួ…សធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ ៣អង្គ បានប្រមូលសំរាមដុតនៅខាងក្រោយបរិវេណវត្ត លុះក្រោយមក ដោយសារឃើញភ្លើងឆេះរាលខ្លាំងពេក ក៏និមន្តទៅពន្លត់ភ្លើងវិញ គាប់ជួនភ្លើងបានឆេះប៉ះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ធ្វើឱ្យផ្ទុះកក្រើក និងបណ្តាលឱ្យព្រះសង្ឃ ១អង្គ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចវត្តបរមសាលព្រឹក្ស ហៅវត្តភ្នំស្វាយ នៅលើភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ព្រះសង្ឃរងគ្រោះ មានព្រះនាម ញឹម សុណាង ព្រះជន១៧វស្សា គង់នៅវត្តបរមសាលព្រឹក្ស ហៅវត្តភ្នំស្វាយ ស្ថិតនៅលើភ្នំស្វាយ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា តាមការបំភ្លឺពីព្រះសង្ឃព្រះនាម សុខ សិរីវត្តនា ព្រះជន២២ឆ្នាំ បានមានសង្ឃដីកាថា នៅមុនពេលកើតហេតុ មានព្រះសង្ឈ ៣អង្គ បានប្រមូលដុតសំរាម នៅខាងក្រោយវត្ត លុះដល់ពេលដុតបាន មួយសន្ទុះ ដល់វេលាម៉ោងប្រហែល៥និង៤០នាទីល្ងាចថ្ងៃដដែល ដោយឃើញភ្លើងឆេះរាលខ្លាំង ក៏នាំគ្នាទៅពន្លត់ ស្រាប់តែគាប់ជួន ពេលដែលព្រះសង្ឃព្រះនាម ញឹម សុណាង កំពុងដើរពន្លត់ភ្លើង ក៏មានគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ត្រូវភ្លើងឆេះ ធ្វើឱ្យផ្ទុះ បណ្តាលឱ្យត្រូវរងរបួស ព្រះសង្ឃអង្គខាងលើតែម្តង។

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ៕

RELATED ARTICLES