Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនបរទេស ដួល...ស្លា...ប់...មុខអង្គរវត្ត

ជនបរទេស ដួល…ស្លា…ប់…មុខអង្គរវត្ត

ខេត្តសៀមរាប ៖ បុរសជាជនបរទេស វ័យចំណាស់ម្នាក់ កំពុងដើរទស្សនាប្រសាទអង្គវត្ត ស្រាប់តែកើតអាការដួលសន្លប់ រួចក៏បាត់បង់ជីវិត ខណៈដែលក្រុមគ្រូពេទ្យជំនាញពិនិត្យឃើញថា ជនរងេគ្រាះ  បានស្លាប់ដោយ សារស្ទះសរសៃឈាម បណ្តាលឱ្យគាំងបេះដូង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ជនរងគ្រោះ មានឈ្មោះ DROZDZ JACEK WOJCIECH ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខ EK5085530 ជាភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារ Amber Angkor Villa Hotel &Spa ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលមកទស្សនាប្រាសាទអង្គវត្ត ស្រាប់តែក្រោយមក ជនរងគ្រោះបានដួល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយគ្រូពេទ្យអមតុលាការ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ បានស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង។

សពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ឯរាជធានីភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

RELATED ARTICLES