Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ខ្សែកស្រី ដេកផ្ទះសំណាក់ ជាប់ខ្នោះ២នាក់

ឆក់ខ្សែកស្រី ដេកផ្ទះសំណាក់ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន២នាក់ បានធ្វើសកម្មភាពឆក់ខ្សែកនារីម្នាក់ បានសម្រេច រួចយកទៅលក់បានលុយ ចូលទៅដេកផ្ទះសំណាក់ យ៉ាងរំភើយ ទីបំផុតត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមបង្ក្រាបដល់ក្នុងបន្ទប់ផ្ទះសំណាក់ នាំយកមក ចាត់ការតាមច្បាប់។

ករណីឆក់ខ្សែកខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ៤៣៦ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។ លុះមកដល់វេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅត្រង់ចំណុចផ្ទះសំណាក់ មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះតាំង វ៉ាន់ណាក់ ហៅនិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះសម្បត្តិ ច័ន្ទសីហា ហៅខួច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាដៃដល់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែន បានដឹកនាំកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំ ណត់មុខសញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព ជាក់ស្តែង នៅវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន សមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះតាំង វ៉ាន់ណាក់ ហៅនិត ២-ឈ្មោះសម្បត្តិ ច័ន្ទសីហា ហៅខួច) ពាក់ព័ន្ធនឹងករណីឆក់ខ្សែក នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្ម ភាពឆក់ខ្សែកនារីរងគ្រោះ បានសម្រេច កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៣៦ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ប្រាកដមែន។

ចំពោះសម្ភារៈដកហូត មាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1512 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES