Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធខ្សែភ្លើ...ង...ឆ...ក់ ប្តីប្តូរជីវិតជួយ របួ..ស...ធ្ង...ន់...ទាំង២

ប្រពន្ធខ្សែភ្លើ…ង…ឆ…ក់ ប្តីប្តូរជីវិតជួយ របួ..ស…ធ្ង…ន់…ទាំង២

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធជាកម្មករសំណង់ ២នាក់ កំពុងបំពេញការងារសុខៗ ស្រាប់តែ ស្ត្រីជាប្រពន្ធ ត្រូវបានចរន្តអគ្គិសនីឆក់ ភ្លាមៗនោះបុរសជាប្តីប្រទះឃើញ ក៏ប្តូរជីវិតស្ទុះចូលទៅជួយ ចាប់ទាញប្រពន្ធចេញ បណ្តា លឱ្យត្រូវខ្សែភ្លើងឆក់ រងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានអ្នករួមការងារ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ ១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធ កំពុងធ្វើការងារសំណង់នៅក្នុងការដ្ឋានសំណង់ ទីតាំងកើតហេតុខាងលើជាមួយគ្នា។ ស្រាប់តែក្រោយមក ស្ត្រីជាប្រពន្ធ ត្រូវបានចរន្តអគ្គិសនីឆក់ ហើយភ្លាមនោះ បុរសជាប្តីឃើញ ក៏ស្ទុះចូលទៅជួយប្រពន្ធរបស់ខ្លួន ជាហេតុធ្វើឱ្យចរន្តអគ្គិសនីឆក់ ទាំង២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់ដូចគ្នាតែម្តង។

ប្រភពដដែល បន្តថា បុរសជាប្តី ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យឆេះខ្លោចស្មានិងដងខ្លួន ដៃជើង ក្នុងស្ថាន ភាពធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ ក៏រងរបួសធ្ងន់ដូចគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានអ្នករួមការងារជួយសង្គ្រោះបឋម រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗ។

តាមប្រភពចុងក្រោយ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ប៉ុន្តែនៅមិនទាន់ដឹងថាតើម្ចាស់អគារ ទទួលខុសត្រូវពួកគាត់បែបណានោះទេ៕

RELATED ARTICLES