Naturist Cleaners គឺជាក្រុមហ៊ុននាំមុខមួយនៅចក្រភពអង់គ្លេសដែលផ្តល់សេវាកម្មបោសជូតសម្អាតតាមគេហដ្ឋាន។ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុននេះគឺតម្រូវឱ្យស្រាតសម្លៀកបំពាក់ចោលទាំងអស់អំឡុងពេលបំពេញការងារ ពោលគឺពួកគេអាចពាក់បានត្រឹមស្បែកជើងនិងស្រោមដៃប៉ុណ្ណោះ ។ ថ្មីៗក្រុមហ៊ុន បានប្រកាសជ្រើសរើសបុគ្គលិកជាស្ត្រីគ្រប់វ័យ ដោយសន្យាឱ្យកម្រៃខ្ពស់ជាមធ្យមដល់ទៅ៥៧ដុល្លារអាមេរិកក្នុងមួយម៉ោង ។
ក្នុងសេចក្តីប្រកាសជ្រើសរើសរបស់ខ្លួន Naturist Cleanersនិយាយថា «យើងស្វែងរកអ្នកបោសសម្អាតជាស្ត្រីដែលអាចបំពេញការងារដោយគ្មានស្លៀកសម្លៀកបំពាក់ ។ កិច្ចការដែលត្រូវធ្វើរួមមាន បោសសម្អាតធូលី រៀបចំសណ្តាប់ធ្នាប់ក្នុងគេហដ្ឋាន ស្រោចផ្កា រៀបចំកន្លែងដេក ប្រើម៉ាស៊ីនបោកគក់ អ៊ុតសម្លៀកបំពាក់និងជូតសម្អាតបង្អួច ។ សម្រាប់ការងារម៉ោងដំបូង បុគ្គលិកនឹងទទួលបានកម្រៃ៨២ដុល្លារ និង៥៧ដុល្លារសម្រាប់ម៉ោងបន្តបន្ទាប់ ។ បុគ្គលិកទាំងអស់នឹងទទួលបានការការពិសេសអំឡុងពេលបំពេញការងារក្រោមច្បាប់ ហាមប៉ះពាល់ ហាមថតរូប ឬថតវីដេអូ »។
Naturist Cleaners ត្រូវបានបង្កើតឡើងរយៈពេល២ឆ្នាំកន្លងះមកហើយដោយលោកស្រីឡូរ៉ា ស្ម៊ីត ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងខ្នះខ្នែងពង្រីកសេវាកម្មរបស់ខ្លួនឱ្យទៅដល់កន្លែងផ្សេងៗទូទាំងចក្រភពអង់គ្លេស ។ តាមអ្នកនាំពាក្យក្រុមហ៊ុនឱ្យដឹងថា Naturist Cleaners ទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងទីក្រុង SwanseaនិងSouth Wales ហើយថា ចំពោះចំនួនម៉ោងធ្វើការគឺអាស្រ័យលើភាពជាក់ស្តែង ជាពិសេសគឺបុគ្គលិកផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា Naturist Cleaners ផ្តល់សេវាកម្មសម្អាត៣ប្រភេទគឺ ជាមួយម្ចាស់ផ្ទះស្រាត ស្រាតតែអ្នកជូតសម្អាត និងទី៣ ស្រាតទាំងជូតនិងទាំងម្ចាស់ផ្ទះ ៕
ដោយ ៖ ឈិត គឹមឆុន