Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសតាមរកមុខ  ក្មេងស្ទាវគប់កញ្ចក់ឡាន

ប៉ូលិសតាមរកមុខ  ក្មេងស្ទាវគប់កញ្ចក់ឡាន

ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់ បានកាន់ដុំថ្ម ១ដុំធំ គប់មកលើរថយន្តនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លវ បណ្តា លឱ្យបែកកញ្ចក់ ធ្លាយដុំថ្មចូលក្នុងរថយន្ត សំណាងល្អមិនចំមនុស្សជិះក្នុងរថយន្ត គ្រាន់តែបង្កឱ្យមានការភ័យខ្លាច។ ចំណែកជនបង្កហេតុ ក្រោយពេលធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

ហេតុការណ៍គប់កញ្ចក់រថយន្តនេះ បានកើតទ្បើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២១៧ (ផ្លូវព្រះមុនីរ៉េត) ចំណុចស្តុបនាងគង្ហីង ទល់មុខវត្តព្រះពុទ្ធ ក្នុងសង្កាត់វាលរង់ ខណ្ឌ៧មករា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ នាងបានបើករថយន្តចេញពីចំណុច ស្តាតអូទ្បាំពិក តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ លេចមុខក្មេងស្ទាវម្នាក់ កាន់ដុំថ្មនិងថង់ខ្មៅ១ ស្រប ពេលដែលនាងកំពុងបើកបររថយន្ត ក៏ត្រូវយុវជននោះគប់យ៉ាងពេញទំហឹង បណ្តាលឱ្យបែកកញ្ចក់ចំហៀងខាងស្តាំ ធ្លាយដុំថ្មចូលក្នុងរថយន្ត រងការខូចខាតយ៉ាងដំណំ ហើយភ្លាមនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានថតថុំថ្ម និងកញ្ចក់ឡានរបស់ខ្លួនដែលរងការខូចខាត ផុសនៅលើបណ្តាញសង្គម ដែលមានអ្នកស៊ែរបន្តជាច្រើន។

ជុំវិញករណីនេះ សមត្ថកិច្ចបញ្ជាក់ថា តាមការស្រាវជ្រាវ ពិតជាមានករណីនេះមែន និងកំពុងទាក់ទងទៅជនរងគ្រោះ ដើម្បីឱ្យមកសហការជាមួយសមត្ថកិច្ច និងដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES