Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុស២នាក់ វ៉ៃស្រីទម្លាក់ទឹក ប្លន់ម៉ូតូ

ប្រុស២នាក់ វ៉ៃស្រីទម្លាក់ទឹក ប្លន់ម៉ូតូ

ខេត្តព្រៃវែង ៖ យុវតីម្នាក់ ជិះម៉ូតូតែម្នាក់ឯងតាមខ្នងប្រឡាយ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា តាមធាក់ផ្តួលម៉ូតូ រួចចុះមកព្រួតវាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំ បន្ទាប់មកចាប់បោះយុវតីរងគ្រោះចូលប្រឡាយទឹក ហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកយុវតីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើចំណុចផ្លូវទទឹក ក្នុងភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។

យុវតីរងគ្រោះដែលត្រូវចោរវាយប្លន់ម៉ូតូ មានឈ្មោះឡន ស្រីដា អាយុ១៥ឆ្នាំ មានលំនៅ ភូមិព្រែកផ្តៅ ឃុំកំពង់ ត្របែក ស្រុកកំពង់ត្របែក (រងរបួសជាច្រើនកន្លែង)។ ចំណែកក្រុមជនសង្ស័យ មានគ្នា២នាក់ (ប្រុស) មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

តាមសម្តីរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1T-5486 ធ្វើដំណើរម្នាក់ឯងនៅលើផ្លូវទរទឹក។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ លេចមុខ មនុស្សប្រុស ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ តាមមកពីក្រោយ រួចបានធ្វើសកម្មភាពធាក់ម៉ូតូនាងផ្តួល បណ្តាលឱ្យនាងដួល រងរបួសយ៉ាងដំណំ។យុវតីរងគ្រោះ បន្តថា បន្ទាប់ពីធាក់ម៉ូតូនាងដួលហើយ ស្រាប់តែជនសង្ស័យទាំង២នាក់ បានចុះមកព្រួតវាយនាងទៀត និងថែមទាំងបានចាប់បោះនាងទម្លាក់ចូលទឹកប្រឡាយទៀតផង។ រួចហើយ ជនសង្ស័យបានប្លន់យកម៉ូតូរបស់នាង ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែករូបនាង ក្រោយពីក្រុមចោរប្លន់ចេញទៅបាត់ នាងខំវាប្រវេប្រវាឡើងពីទឹក រួចទូរស័ព្ទប្រាប់ក្រុមគ្រួសារ ឱ្យមកយកនាងទៅមន្ទីរពេទ្យ និងបានប្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងចុះស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនដៃដល់ ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES