Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរខណ្ឌទួលគោក ទុកពេល៧ថ្ងៃ បញ្ចប់ការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង

អាជ្ញាធរខណ្ឌទួលគោក ទុកពេល៧ថ្ងៃ បញ្ចប់ការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក បានដាក់ឱសានវាទ ដោយទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយមិនបន្តឱ្យមានការយកចំណី ឬចិញ្ចើមផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេងទុង) ធ្វើជាទីតាំងសម្រាប់ធ្វើអាជីវកម្មលក់ដូរបន្តទៀតនោះឡើយ ក្នុងករណី ដែលពលរដ្ឋជាម្ចាស់ទីតាំង មិនមានការចូលរួមសហការ នោះអាជ្ញាធរ នឹងមានវិធានការរដ្ឋបាល។

លោកស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា អាជ្ញាធរ បានចុះគូសគំនូស ដើម្បីជាការកំណត់ចំណាំ ឱ្យប្រជាពលរដ្ឋលក់ដូរ បានដឹងពីចំណុចដែលត្រូវបានហាមឃាត់ មិនឱ្យលក់ដូរហួសចូលមកចិញ្ចើមផ្លូវឡើយ។ ក្នុងនោះដែរ អាជ្ញាធរបានចុះតាមលំនៅឋានពលរដ្ឋទាំងអស់ នៅប្របសងខាងផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេងទុង) ដោយបានជូនលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ជូនពួកគាត់ និងបានពន្យល់ណែនាំដោយផ្ទាល់មាត់បន្ថែមផង ឱ្យពួកគាត់បានយល់ដឹង និងចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួន មុនពេលដែលអាជ្ញាធរឈានដល់វិធានការរដ្ឋបាល ដោយប្រើវិធានការក្តៅ នៅពេលឆាប់ៗខាង មុខនេះ។

គួរបញ្ជាក់ថា បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ នៅលើមហាវិថីម៉ៅសេងទុង និងផ្លូវមួយចំនួនទៀត នៅក្បែរនិងជុំវិញផ្សារដើមគ និងផ្សារនាគមាស ជាកង្វល់របស់អាជ្ញាធរ ហើយកន្លងមកអាជ្ញាធរ តែងចុះធ្វើរដ្ឋបាល រៀបចំជាបន្តបន្ទាប់មករហូត ប៉ុន្តែហាក់នៅមិនទាន់ទទួលបាន ប្រសិទ្ធភាពសោះឡើយទេ ខណៈការលក់ដូរយ៉ាងអនា ធិបតេយ្យ ពាសពេញលើដងផ្លូវ នៅតែបន្តកើតមាន ពិសេសនៅវេលាយប់ និងវេលាទៀបភ្លឺ៕

RELATED ARTICLES