Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនប្តីកូរ៉េ ប្រពន្ធខ្មែរ ខ្ចីលុយអត់សង ១លានដុល្លារ

ឃាត់ខ្លួនប្តីកូរ៉េ ប្រពន្ធខ្មែរ ខ្ចីលុយអត់សង ១លានដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ (បុរសជាប្តីជនជាតិកូរ៉េ និងស្ត្រីជាប្រពន្ធជនជាតិខ្មែរ) ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធបទ រំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ ប្រមាណ ១លានដុល្លារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួសាលា ដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាណិជ្ជករ ២នាក់ ប្តីជាជនជាតិកូរ៉េ និងប្រពន្ធ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួលភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជាប់ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណ ១លានដុល្លារ។

បុរសជាប្តី មានឈ្មោះ CHO YUN HO អាយុ៤៧ឆ្នាំ ជនជាតិកូរ៉េ និងប្រពន្ធឈ្មោះឆេង ណារី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករកស៊ី មានលំនៅ ភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១០៨៦ និង១០៨៧ ដ.ច.ន ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក តាំង ស៊ុនឡាយ (កាលនៅជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ) ដែលប្តីប្រពន្ធទាំង២នាក់ ជាប់ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ក្រោយចាប់ខ្លួនប្តីប្រពន្ធទាំងពីរនាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនោះបានស្ថិតនៅលោកលឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES