Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរដឹកគ្នាដើរលួច ជួបប៉ូលិស ជាប់ខ្នោះ២

 ចោរដឹកគ្នាដើរលួច ជួបប៉ូលិស ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូដឹកគ្នា ដើររកមើលទីតាំងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនទាន់បានធ្វើសកម្មភាពផង ជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់សាកសួរ និងឆែកឆេរ រកឃើញឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើន ក៏ចាប់វាយខ្នោះទាំង ២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ស្ថិតនៅតាមផ្លូវលេខ២៨៩ ភូមិ១០ សង្កាត់បឹង កក់ ទី១ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះលូ សុខសីហា ហៅសីហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងទី២-ឈ្មោះសៀង គឹមហ៊ាង ហៅហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 20E4 ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ (មានសារធាតុញៀន)។

ចំណែកវត្ថុតាងចាប់យក រួមមាន ដែកសរសៃតូច សម្រាប់ឆ្កឹះមេសោ ចំនួន១។ ដែកជ្រុងប្រវែងប្រហែល០,៥៨ម៉ែត្រ ចំនួន១ដើម។ ទួរណឺវីស ចំនួន១។ ដង្កាប់ដងជ័រ ចំនួន១។ សោមាត់លេខ១០ ចំនួន១។ កន្ត្រៃ ចំនួន១។ ផ្លែស្វាន ចំនួន១។ សោតាន់ លេខ៨ ចំនួន១ និងម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 10-7056 លេខតួ និងលេខម៉ាស៊ីន 1081856 (ចាប់យកពីឈ្មោះ លូ សុខសីហា ហៅ សីហា)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES