Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរបើកឡានដើរលេង បុកម៉ូតូ ជាប់ខ្នោះ៤

ចោរបើកឡានដើរលេង បុកម៉ូតូ ជាប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានបើករថយន្តដឹកគ្នាដើរលេងពេលយប់ លុះសមត្ថកិច្ចដឹងតម្រុយ បានដេញតាមឃាត់ ធ្វើឱ្យក្រុមជនសង្ស័យព្យាយាមបើករថយន្តរត់គេច ជ្រុលទៅបុកម៉ូតូ ១គ្រឿង កៀបជាប់ពីក្រោម រួចបើកអូសពេញផ្លូវ ទីបំផុតត្រូវសមត្ថកិច្ចដេញតាមបង្ក្រា បបាន ចំនួន៣នាក់ និងបន្តទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត សរុប៤នាក់។

ករណីខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១១និង១១នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-1742 បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជន ២នាក់ ទៀត សរុប ៣នាក់ បានបើកដើរលេងនៅពេលយប់ ហើយក្នុងនោះ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានថា ក្រុមនេះគឺជាក្រុមឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ទើបប្រដេញតាមឃាត់ ធ្វើឱ្យក្រុមជនសង្ស័យ ដឹងខ្លួន បើករត់គេច ជ្រុលទៅបុកម៉ូតូ ១គ្រឿង ធ្វើឱ្យកៀបម៉ូតូជាប់ក្រោមរថយន្ត អូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងពេញផ្លូវ។

ប្រភពដដែល បន្តថា ក្រោយពីព្យាយាមបើកគេចទៅដល់មុខ NAGA WORLD ទើបសមត្ថកិច្ចឃាត់បានទាំង រថយន្ត និងក្រុមជនសង្ស័យទាំង៣នាក់ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហានដំបូង និងឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀត នៅស្តុបគិរីរម្យ ថែមទៀតផង។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES