Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបចោរលួចកាត់ខ្សែភ្លើង វ៉ៃខ្នោះទាំងអ្នកទិញ

បង្ក្រាបចោរលួចកាត់ខ្សែភ្លើង វ៉ៃខ្នោះទាំងអ្នកទិញ

ខេត្តកំពត ៖ ក្រុមជនសង្ស័យមួយសម្បុកធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន៥ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបាន ទាំងជនសង្ស័យ និងអ្នកទទួលទិញ បញ្ជូនទៅចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកសូមកោតសរសើរលោកអធិការរង ទទួលការងារព្រហ្មទណ្ឌ ក្រុងកំពត លោកវរសេនីយ៍ទោ កុល ណារុំ និងសហការីដែលបានខិតខំស្រាវជ្រាវ ទាំងយប់ទាំងថ្ងៃ ក្នុងការស្រាវជ្រាវបង្ក្រាបក្រុមកាត់ខ្សែភ្លើង ក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ កន្លងមក ហើយក៏សូមអរគុណដល់លោកអធិការស្រុកទឹកឈូ លោកអធិការស្តីទីស្រុកដងទង់ និងលោកអធិការស្រុកឈូក ក្នុងកិច្ចសហការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័តខាងលើ។

លោកស្នងការខេត្តកំពត បានបន្ថែមថា ទាំងអ្នកប្រព្រឹត្ត និងអ្នកទទួលផល គឺត្រូវទទួលទោសដូចគ្នា បើគ្មានអ្នកទិញ ក៏គ្មានអ្នកលួចដែរ។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាង មានខ្សែភ្លើង ដែលបានកាត់ជាច្រើនខ្សែ និងរថយន្ត ផងដែរ។

ក្រុមជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES