Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានអគ្គិសនីដឹកភ្ញៀវផឹកស៊ីចល័តតាមផ្លូវ អាជ្ញាធរចាប់អប់រំ

ឡានអគ្គិសនីដឹកភ្ញៀវផឹកស៊ីចល័តតាមផ្លូវ អាជ្ញាធរចាប់អប់រំ

ភ្នំពេញ ៖ រថយន្តអគ្គិសនីកែច្នៃសម្រាប់ដឹកភ្ញៀវផឹកស៊ីចល័តតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ (Beer Bus) ត្រូវបានសមត្ថកិច្ចឃាត់ អប់រំណែនាំឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម បន្តទៀត។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនីដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ បន្តទៀត។

គួរបញ្ជាក់ថា រថយន្តអគ្គិសនី ដែលគេកែច្នៃ និងដាក់ឈ្មោះ Beer Bus សម្រាប់ដឹកភ្ញៀវផឹកស៊ីចល័តតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដោយតម្រូវឱ្យភ្ញៀវកក់ ឬទិញសំបុត្រជាមុន ក្នុងម្នាក់ៗ ចំនួន៣០ដុល្លារ ទើបអាចឡើងរថយន្តជិះកម្សាន្ត មើលទេសភាពដ៏អស្ចារ្យនៅរាជធានីភ្នំពេញ មានតន្ត្រីកំដរអារម្មណ៍ មានភេសជ្ជៈ ទឹក អាហារសម្រន់បែបប្រពៃណី និងផឹកស្រាបៀរ ក្នុងស្រុក ដោយឥតដែនកំណត់ រយៈពេល២ម៉ោង (ចាប់ពីម៉ោង៦ល្ងាច ដល់៨យប់)៕

RELATED ARTICLES