Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងកក់ខែ ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ២៦ខ្នង

ភ្លៀងកក់ខែ ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ២៦ខ្នង

ខេត្តបាត់ដំបង ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន២៦ខ្នង ក្នុងភូមិចំនួន៣ នៃស្រុករុក្ខគិរី ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញយ៉ាងដំណំ ក្រោយពីមានភ្លៀងកក់ខែ មួយមេ លាយខ្យល់កន្ត្រាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា  កាលពីព្រលប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេ ហើយក៏មានខ្យល់កន្ត្រាក់បោកបក់កាត់ចំពីលើភូមិ ចំនួន៣ គឺភូមិបាសាក់ ភូមិកែវមុន្នី និងភូមិបុស្សដូង ដែលបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ ចំនួនសរុប ២៦ខ្នងផ្ទះ ក្នុងនោះ រលំទាំងស្រុង ៣ខ្នងផ្ទះ និងខូចខាតស័ង្កសី សរុប២៩១សន្លឹក និងក្បឿងសរុប ២១១សន្លឹក។

សម្រាប់ភូមិបាសាក់ ខ្យល់កន្ត្រាក់ បានប៉ះពាល់ ២៤ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុង ៣ខ្នងផ្ទះ និងបណ្តាលឱ្យសាលាបឋមសិក្សាចក្រី របើកក្បឿង ចំនួន១៦១សន្លឹក។ ចំពោំភូមិកែវមុន្នី  ខ្យល់កន្ត្រាក់ បង្កឱ្យរបើកដំបូល ១ខ្នងផ្ទះ និងនៅភូមិបុស្សដូង ខ្យល់បានបង្កឱ្យរបើកស័ង្កសី ២ខ្នងផ្ទះ។

យ៉ាងណា នៅហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ មិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

RELATED ARTICLES