Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន១គ្រឿង ដឹកឈើអត់ច្បាប់ ២៥ដុំ

ចាប់ឡាន១គ្រឿង ដឹកឈើអត់ច្បាប់ ២៥ដុំ

ខេត្តសៀមរាប ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកវ៉ារិន បានសហការជាមួយសង្កាត់រដ្ធបាលព្រៃឈើស្រែណូយ ធ្វើការបង្ក្រាបរថយន្ត ១គ្រឿង ដឹកឈើប្រមាណ២៥ដុំ ដោយគ្មានច្បាប់អនុញ្ញាត។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិអូរំចេក ឃុំស្រែណូយ ស្រុកវ៉ារិន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ធ្វើឡើងដោយកម្លាំងជំនាញអាវុធហត្ថ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែណូយ និងដឹកនាំដោយលោកវរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការរងស្រុក។

រថយន្តដែលត្រូវបានបង្ក្រាប ម៉ាកអ៊ីស៊ុយហ៊្សុយ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2F- 5813 បើកបរដោយឈ្មោះសេង សួង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូត្រនិគម។

ក្រោយបង្ក្រាបបានរថយន្តខាងលើ កម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យិ និងរកឃើញថា មានឈើធ្នង់ប្រភេទឈើប្រណីត គ្មានច្បាប់អនុញ្ញាត ចំនួន២៥ដុំ ស្មើនឹង ០,៦៩៧ម៉ែត្រគូប។

ទាំងឈើ និងរថយន្តដឹកឈើ ព្រមទាំងអ្នកបើកបរ ត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES