Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងនាំចូលទឹកដោះគោជូរ រំលោភសិទ្ធិផ្តាច់មុខ

បង្ក្រាបទីតាំងនាំចូលទឹកដោះគោជូរ រំលោភសិទ្ធិផ្តាច់មុខ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្តុក-ចែកចាយផលិតផលទឹកដោះគោជូរ រំលោភលើសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី និងមាន ការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មាន ជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរ សេនី យ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញប្រតិបត្តិការចុះបង្ក្រាបទីតាំង ១កន្លែង សង្ស័យលួចលាក់នាំចូល ស្តុកនិងចែកចាយផលិតផលទឹកដោះគោជូរ ម៉ាក Dutch Mill ដែលរំលោភលើសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅទីតាំង ១កន្លែង ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យជាក់ ស្តែងក្នុងទីតាំង រកឃើញនិងដកហូតជាបណ្តោះអាសន្ន នូវប្រភេទទឹកដោះគោជូរ ម៉ាក Dutch Mill (ចម្រុះ) ចំនួន១៥៤កេស (កេសក្រដាស់បិទស្កុតផ្លុំបេ) យកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES