Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញវល្លិរមៀត ជិត៤តោន លាក់ក្នុងព្រៃ

រកឃើញវល្លិរមៀត ជិត៤តោន លាក់ក្នុងព្រៃ

ខេត្តស្ទឹងត្រែង ៖ កម្លាំងបរិស្ថានការពារឧទ្យានជាតិវីរៈជ័យ សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាង បានធ្វើការរឹបអូសវល្លិរមៀត ប្រមាណជិត៤តោន ទៅរក្សាទុក ក្រោយចុះល្បាតប្រទះឃើញ ពុំមានម្ចាស់គ្រប់ គ្រង។

លោកស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ ឲ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមរបស់លោក បានសហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃ សៀមប៉ាង បានចេញល្បាតរហូតដល់ចំណុចក្រោយភូមិ សាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរវល្លិរមៀត មួយកន្លែង ពុំមានម្ចាស់។

លោកបន្តថា ក្រោយការប្រទះឃើញ ពុំមានអ្នកអះអាងជាម្ចាស់ ទើបកម្លាំងឧទ្យានជាតិ បានដេកយាមនៅទីនោះ ១យប់ លុះព្រឹកថ្ងៃទី២១ ដល់២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមន្ត្រី ធ្វើការប្រមូល និងជួលគោយន្តអ្នកភូមិ ដឹកជញ្ជូនទៅរក្សាទុកនៅស្នាក់ការឧទ្យានជាតិ វីរៈជ័យ ។ វល្លិរមៀត ដែលបានប្រមូលនោះ មានចំនួន៦៥ការ៉ុង ប្រហែលជិត៤០០០គីឡូក្រាម៕

RELATED ARTICLES