ពាណិជ្ជកម្មថៃ
ថៃ៖ យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃឲ្យដឹងថាប្រទេសថៃសម្រេចបានផលលើសផ្នែកពាណិជ្ជកម្មបានចំនួន១,០៥ប៊ីលានបាតក្នុងទីផ្សារប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ក្រោយអំឡុងពេលមួយឆ្នាំចាប់តាំងពីការមកដល់នៃសមាគមសេដ្ឋកិច្ចអាស៊ាន(AEC) ។
អគ្គនាយកគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិរបស់សាកលវិទ្យាខាងលើលោក Aat Pisanwanich បានប្រកាសថាប្រតិបត្តិការពេញមួយឆ្នាំរបស់មជ្ឈមណ្ឌលគឺរាយការណ៍ពីការនាំចេញកសិផលរបស់ថៃស្របតាមការបង្កើតឡើងជាផ្លូវការនៃសមាគមសេដ្ឋកិច្ចអាស៊ាន ។
ការនាំចេញកសិផលរបស់ថៃទៅកាន់តំបន់អាស៊ានបានកើនឡើងប្រមាណជា១២១,៧ប៊ីលានបាតធៀបនឹងឆ្នាំទៅបានប្រមាណជា១០៨,៩ប៊ីលានបាត។ ផលិតផលសាច់កែច្នៃ អាហារសមុទ្រកែច្នៃនិងពោតបង្ហាញឲ្យឃើញពីកំណើនភាគច្រើន ខណៈអង្ករ និងកៅស៊ូបានថយចុះ ។
ថៃសម្រេចបានផលលើសផ្នែកពាណិជ្ជកម្មចំនួន១,០៥ប៊ីលានបាតក្នុងទីផ្សារប្រទេស CLMV និង៧,៤១៦ប៊ីលានបាតសម្រាប់ការទីផ្សារសហគមសេដ្ឋកិច្ចអាស៊ានទាំងមូល ។ ប្រទេស CLMVT (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃស្មើនឹងពាក់កណ្តាលនៃអាស៊ានទាំងមូល ។
អគ្គនាយមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិបានថ្លែងថាថៃទំនងជាខាតបង់ផ្សារហ៊ុនមួយចំនួនឆ្នាំនេះដោយសារតែភាពប្រកួតប្រជែងក្នុងចំណោមប្រទេស CLMV និងបណ្តាប្រទេសអាស៊ានដទៃទៀតដែលមានថ្លៃដើមផលិតកម្មធូរថ្លៃជាង។កៅស៊ូពីវៀតណាមនិងឥណ្ឌូណេស៊ី ហើយអង្ករពីវៀតណាមនឹងនៅតែមានការប្រកួតប្រជែងជាមួយការនាំចេញកសិផលថៃដដែល ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា