Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញពពុះសណ្តែកគីមី លក់ក្នុងផ្សារ

រកឃើញពពុះសណ្តែកគីមី លក់ក្នុងផ្សារ

ភ្នំពេញ ៖ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារ ដូចភ្លៀងរលឹម ក្នុងគោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើមិនសុចរិតក្នុងធុរកិច្ច។

ជាក់ស្តែង ក្នុងបេសកកម្មនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាម ឃាត់នានា លើទំនិញហូបចុក ចំនួន ៨គំរូ រួមមាន គ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់ ដែលជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាព សរុបចំនួន ២០,៤គីឡូក្រាម។

ទំនិញទាំងនេះ ត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដែរ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញ បានណែនាំនិងផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕

RELATED ARTICLES