Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើកាំភ្លើងខ្យល់ បាញ់តុក្កតាយករង្វាន់ ប៉ូលិសចុះដកហូត ២៩ដើម

ប្រើកាំភ្លើងខ្យល់ បាញ់តុក្កតាយករង្វាន់ ប៉ូលិសចុះដកហូត ២៩ដើម

ខេត្តបាត់ដំបង ៖ ក្រុមអ្នករកស៊ីលេងល្បែងកម្សាន្ត (បាញ់តុក្កតា យករង្វាន់) ចំនួន៣ក្រុម បានដាក់ល្បែងកម្សា ន្ត ឱ្យភ្ញៀវលេង ដោយប្រើប្រាស់កាំភ្លើងខ្យល់ ឱ្យភ្ញៀវបាញ់តុក្កតា នៅក្នុងកម្មវិធីបុណ្យបញ្ចុះសីមា ក្នុងវត្ត១ កន្លែង ត្រូវបានសមត្ថកិច្ចចុះធ្វើការហាមឃាត់ និងដកហូត កាំភ្លើងខ្យល់ សរុបជិត៣០ដើម ក្រោមហេតុផលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។

ការចុះដកហូតកាំភ្លើងខ្យល់ ជិត៣០ដើមនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំ ណុចទីតាំងល្បែងកម្សាន្ត បាញ់តុក្កតា យករង្វាន់ ចំនួន៣ទីតាំង នៅក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តអូរដូនពៅ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល។

 លោកសុខ សារិន អធិការស្រុកបវេល បានបញ្ជាក់ប្រាប់ថា កាំភ្លើងខ្យល់ដែលបានដកហូតមានសរុបចំនួន ២៩ដើម ជាកាំភ្លើងខ្យល់ សម្រាប់អ្នកលេងល្បែងកម្សាន្តតាមពិធីបុណ្យផ្សេងៗ ដោយប្រើប្រាស់គ្រាប់ជ័រ បាញ់ តុក្កតា យករង្វាន់។ ប៉ុន្តែត្រូវបានលោកធូ ភា អភិបាលរង ខេត្តបាត់ដំបង បញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះដកហូតយកទៅរក្សាទុក ដោយលោកអះអាងថា កាំភ្លើងខ្យល់នេះ អាចបង្កើតគ្រោះថ្នាក់ដល់អ្នកដទៃ បានប្រសិនបើគេយកទៅប្រើប្រាស់ជាមួយនឹងគ្រាប់សំណ ឬគ្រាប់កង់។

ជុំវិញការចុះដកហូតកាំភ្លើងខ្យល់ ចំនួន៣កន្លែង នៅក្នុងកម្មវិធីបុណ្យបញ្ចុះសីមា នៅវត្តអូរដូនពៅ ខាងលើនេះ ត្រូវបានម្ចាស់កាំភ្លើង ប្រតិកម្មយ៉ាងខ្លាំង និងមិនព្រមចូលរួមសហការជាមួយសមត្ថកិច្ចឡើយ ដោយបានអះ អាងថា ពួកគេបានប្រើប្រាស់កាំភ្លើងខ្យល់នេះ គ្រាន់តែ សម្រាប់លេងល្បែងកម្សាន្ត តាមពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។

ម្ចាស់កាំភ្លើង បានបញ្ជាក់ថា កាំភ្លើងខ្យល់នេះ ប្រើប្រាស់គ្រាប់ជ័រ សម្រាប់បាញ់តុក្កតា យករង្វាន់ មិនមែនប្រើប្រាស់គ្រាប់កង់ ឬគ្រាប់សំណទេ។

យ៉ាងណា លោកសុខ សារិន អធិការស្រុកបវេល បានបញ្ជាក់ថា មុនពេលដកហូតកាំភ្លើងខ្យល់ខាងលើនេះ លោកធូ ភា អភិបាលរងខេត្ត បានកោះប្រជុំគណៈបញ្ជាការកងឯកភាពស្រុក ដើម្បីពិភាក្សារឿងកាំភ្លើងខ្យល់នេះ ដោយយល់ឃើញថា កាំភ្លើងខ្យល់នេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្ស បើគេប្រើប្រាស់គ្រាប់សំណ ឬគ្រាប់កង់ ទើបលោកអភិបាលរងខេត្ត សម្រេចឱ្យកម្លាំងដកហូតយកមករក្សាទុកតែម្តង។

កាំភ្លើងខ្យល់ទាំង២៩ដើម ដែលសមត្ថកិច្ចដកហូតបាននេះ កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល រង់ចាំគោលការណ៍ថ្នាក់លើ តើត្រូវបញ្ជូនបន្តទៅការិយាល័យជំនាញ ឬយ៉ាងណា៕

RELATED ARTICLES