ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានធ្លាក់ពីលើអគារកម្ពស់៩ជាន់ ទាំងយប់ មកទើរលើដំបូលផ្ទះអ្នកជិតខាង បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងកើតមន្ទីរពេទ្យនគររាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ពិតជាមានករណីមនុស្សធ្លាក់ពីលើអគារកម្ពស់៩ជាន់ នៅទីតាំងខាងលើមែន ដោយជនរងគ្រោះ សង្ស័យជាជនជាតិចិន ហើយធ្លាក់មកទើរលើដំបូងផ្ទះ អ្នកជិតខាង ផ្នែកខាងក្រោយអគារ៩ជាន់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ។
សមត្ថកិច្ច បញ្ជាក់ថា អគារ៩ជាន់ ខាងលើនេះ ជាអគារចិន ដែលជួលពីម្ចាស់ផ្ទះ រស់នៅដោយជនជាតិចិន ជាច្រើននាក់ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចកំណត់ពីមូលហេតុជាក់លាក់នៅឡើយទេ រង់ចាំក្រុមការងារធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព ឱ្យបានហ្មត់ចត់ជាមុនសិន ទើបអាចបញ្ជាក់ពីមូលហេតុតាមក្រោយ៕