Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងអនឡាញ និងសិស្សគេចសាលាជុំគ្នា

បង្ក្រាបល្បែងអនឡាញ និងសិស្សគេចសាលាជុំគ្នា

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ និងសិស្សមិនចូលសាលារៀន ធ្វើការអប់រំនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ជាការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង មានកងរាជអាវុធហត្ថ នគរបាលក្រុង បានចុះបង្ក្រាបល្បែងអនឡាញ ដែលលួចលាក់លេង ដោយខុសច្បាប់ និងសិស្សដែលគេចសាលារៀន ដើម្បីធ្វើការអប់រំ ណែនាំឲ្យបញ្ឈប់សកម្មភាព។

លោកស្រេង សុផល បានបញ្ជាក់ថា នៅពេលដែលចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ នៅក្រុងសិរីសោភ័ណ មានប្រមាណជាង ២០កន្លែង ត្រូវធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចលាក់លេងល្បែងដោយខុសច្បាប់ បើក្រោ យណែនាំនិងធ្វើកិច្ចសន្យាហើយ នៅបន្តលួចលាក់លេង និងចាត់វិធានការតាមច្បាប់។

លោកស្រេង សុផល បានបន្តថា ចំពោះសិស្សដែលគេចសាលារៀន មកជួបជុំគ្នាជក់បារីអេឡិចត្រូនិក និងជក់បារី ហើយធ្វើរឿងផ្សេងៗ ត្រូវបានធ្វើការណែនាំអប់ឲ្យបញ្ឈប់សកម្មភាព ហើយចូលសាលារៀន បើរកឃើញពេលក្រោយ នឹងមានវិធានការតាមច្បាប់ ហើយម្ចាស់ផ្ទះ ឬទីតាំងឱ្យសិស្សគេចសាលារៀន មកជួបជុំគ្នា ត្រូវធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅ បើនៅបន្តទៀត នឹងចាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះអភិបាលក្រុងសិរីសោភ័ណ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង និងកន្លែងសិស្សគេចសាលា ប៉ុន្តែនៅសង្កាត់កំពង់ស្វាយ មិនដែលឃើញកម្លាំងនគរបាលប៉ុស្តិ៍កំពង់ ស្វាយ ចុះពិនិត្យឬបង្ក្រាបឡើយ ទុកឱ្យមានល្បែងស៊ីសង និងសិស្សគេចសាលារៀន ដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋានភូមិ ឃុំ-សង្កាត់គ្មានសុវត្ថិភាព៕

RELATED ARTICLES