Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេត្តកំពង់ចាម បិទល្បែងស៊ីសង ជិត៥០០កន្លែង

ខេត្តកំពង់ចាម បិទល្បែងស៊ីសង ជិត៥០០កន្លែង

ខេត្តកំពង់ចាម  ៖ ក្រោយពីមានបទបញ្ជាពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជានណាចក្រកម្ពុជា ឱ្យបិទល្បែងស៊ីសងនៅទូទាំងប្រទេស ពេលនេះសម្រាប់ភូមិសាស្ត្រខេត្តកំពង់ចាម ដែលមានទីតាំងល្បែងស៊ី សង ចំនួន៤៩២ទីតាំង ធ្លាប់បើកដំណើរការនោះ ត្រូវបានបិទទាំងស្រុងហើយ។

លោកនួន ណុយ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះតាមដាន ត្រួតពិនិត្យគ្រប់គ្រងល្បែងស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់តាំងពីទទួលបានបទបញ្ជាយ៉ាងតឹរ៉ឹងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រមទាំងបានធ្វើកិច្ចសន្យា និងផ្សព្វ ផ្សាយដល់ម្ចាស់ទីតាំងដែលធ្លាប់បើក ឱ្យបញ្ឈប់ កុំឱ្យមានសកម្មភាពអាជីវកម្មល្បែងស៊ីសង ឆ្នោតផ្សងសំ ណាងដែលខុសច្បាប់ទៀត។

លោកបានបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញមានទីតាំងសរុបទាំងអស់ ៤៩២ទីតាំង ដែលត្រូវបានបិទ ក្នុងនោះមានទីតាំងមួយចំនួនដែលមានអាជ្ញាបណ្ណ ក៏បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ។

ទន្ទឹមនឹងលទ្ធផលនៃប្រតិបត្តិការនេះដែរ អាជ្ញាធរខេត្តកំពង់ចាម បានស្នើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូល រួមសហការជាមួយក្រុមការងារ ដើម្បីទប់ស្កាត់កុំឱ្យមានទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យគណៈអភិបាលក្រុង-ស្រុក ទាំង១០ ចូលរួមសហការគ្នាតាមដានមើលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន លើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាព ១ខែម្តង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះនៅទីតាំងដែលបានបិទ និងទីតាំងដែលលួចបើកថ្មីជាដើម៕

RELATED ARTICLES