Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតកម្ទេចឆ្អឹងជំនីរ និងជើងជ្រូកបង្កក ជាង២តោន

ដុតកម្ទេចឆ្អឹងជំនីរ និងជើងជ្រូកបង្កក ជាង២តោន

ខេត្តបាត់ដំបង ៖ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ខេត្តបាត់ដំបង សហការជាមន្ត្រីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី កាលពីព្រឹកថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីរជ្រូក និងជើងជ្រូកបង្កក ដែលបាននាំចូល ហើយមន្ត្រីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដារសាច់ បង្កកឡើយ។

បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្ត្រីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីជំនាញគយចល័ត តំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីរជ្រូក និងជើងជ្រូកបង្កក ចំនួន២តោន ៣៥២គីឡូក្រាម តាមនីតិវិធី។

គួរបញ្ជាក់ថា ការដុតកម្ទេចនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោកទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្ត្រីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ៕

RELATED ARTICLES