Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីនំអត់ឱ្យលុយ ចា...ក់...១...កាំ...បិត

ស៊ីនំអត់ឱ្យលុយ ចា…ក់…១…កាំ…បិត

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានចូលទៅទិញនំ នៅក្នុងហាងមួយកន្លែង តែមិនឱ្យលុយ រួចក៏ដើរចេញមកក្រៅ ទើបបុគ្គលិកបានតាមហៅឱ្យបង់លុយ ស្រាប់តែត្រូវជនជាតិចិន ទាញកាំបិតដេញចាក់ បណ្តាលឱ្យរងរបួស ផ្អើលសមត្ថកិច្ច ចុះមកចាប់វាយខ្នោះបុរសចិន នោះ យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានចូលទិញនំនិងកាហ្វេ នៅក្នុងហាងមួយកន្លែង (ទីតាំងកើតហេតុ) អស់ចំនួន ១០ ដុល្លារ លុះបាននំ និងកាហ្វេ ដល់ដៃ បែរជាមិនព្រមឱ្យលុយ រួចក៏កាន់ដើរចេញក្រៅហាង ធ្វើព្រងើយ ឃើញបែបនេះ បុគ្គលិកបានចេញមកតាមហៅបុរសជនជាតិចិននោះ ឱ្យបង់លុយ តែជនជាតិចិននោះ មិនត្រឹមតែមិនព្រមឱ្យលុយនោះទេ បែរជាទញកាំបិតដេញចាក់បុគ្គលិកនោះ បណ្តាលឱ្យរងរបួសស្រាលថែមទៀតផង។

ក្រោយពីឃើញចរិតកោងកាចរបស់ជនជាតិចិន ខាងលើ បងប្អូនប្រជាពលរដ្ឋ បានស្រែកឃាត់ និងដេញចាប់ កុំឱ្យជនជាតិចិននេះ វាយធ្វើបាបជនរងគ្រោះទៀត ហើយក៏មានអ្នករាយការណ៍ប្រាប់សមត្ថកិច ចុះមកដល់ ចាប់ឃាត់ខ្លួនជនជាតិចិន ខាងលើ នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES