Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេក ឡើងសួន រ...បួ...ស២នាក់ប្តីប្រពន្ធ

បើកឡានដេក ឡើងសួន រ…បួ…ស២នាក់ប្តីប្រពន្ធ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានបើកបើកនិងជិះរថយន្ត ១គ្រឿង ចេញពីខេត្តព្រៃវែង មកយកបន្លែ នៅផ្សារនាគ មាស លុះមកដល់គល់ស្ពានច្បារអំពៅ  ស្រាប់តែបុរសជាប្តី ជាអ្នកបើកបររថយន្ត ងោក ១ភាំង ធ្វើឱ្យរថយន្តរេចង្កូតឡើងសួនច្បារ ជ្រុលទៅបុកស្លាកថ្ម បណ្តាលឱ្យបុរសជាប្តី រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ត្រើយខាងកើត លើផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-4901 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើត មកលិច ក្នុងល្បឿនលឿន ខណៈបើកមកដល់ផ្លូវកោងត្រង់ចំណុចគល់ស្ពានច្បារអំពៅ អ្នកបើកបរងោកមួយភាំង ធ្វើឱ្យរេចង្កូតទៅខាងឆ្វេងដៃ ឡើងលើសួនផ្លូវ ទៅបុកស្លាកថ្ម ចំពាក់កណ្តាល ពេញទំហឹង បណ្តាលឱ្យកៀបជាប់អ្នកបើកបរ រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ រងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះមកដល់ ស្ទូចរថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES