Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តទំនើប បុករបាំងថ្មទ្រូងផ្លូវ បាក់៣កង់

រថយន្តទំនើប បុករបាំងថ្មទ្រូងផ្លូវ បាក់៣កង់

ភ្នំពេញ ៖ រថយន្តទំនើប ម៉ាក MCLAREN ១គ្រឿង បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ខ្ទាតចេញអស់ចំនួន ៣កង់ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខផ្សារទំនើប អ៊ីអនម៉ល១ តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក MCLAREN ពណ៌បៃតង ពាក់ស្លាកលេខ កម្ពុជា GAN.2790 បើកបរក្នុងល្បឿនលឿន តាមបណ្តោយវិថីសម្តេចសុធារស ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ទល់មុខផ្សារទំនើបអ៊ីអនម៉ល១ ស្រាប់តែរថយន្តបានរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាត អស់ចំនួន៣កង់ ទើបរថយន្តបែកកង់ រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន។

ក្នុងហេតុការណ៍ខាងលើនេះ មិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខ និងរបាំងថ្ម ចំនួន៣កង់។ ចំណែកម្ចាស់រថយន្ត បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់ វែង និងអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយ តាមនីតិវិធី៕

RELATED ARTICLES