អាមេរិក–មជ្ឈិមបូព៌ា៖ ភាពប្រាសចាកពីការរំពឹងទុករបស់បណ្តាញព័ត៌មានធំៗនៅអាមេរិកគឺលោកប្រធានាធិបតីថ្មីកំពុងប្រកាន់ជំហររួចជាស្រេចហើយចំពោះការរឹតបន្តឹងជាងមុនជាមួយអ៊ីរ៉ង់ក៏ដូចជាគោលជំហរចងមិត្តភាពជាមួយអ៊ីស្រាអែលប្រសើរជាងរដ្ឋាភិបាលអាណត្តិមុន ។
តាមរយៈការបញ្ចប់អំឡុងពេលសប្តាហ៍ទី២នៃការចូលកាន់តំណែងរបស់ខ្លួន លោកប្រធានាធិបតីដូណាល់ ត្រាំបានដឹងខ្លួនឯងថាប្រាកដជាអាចធ្វើបានចំពោះខ្លួនលោកផ្ទាល់ក្នុងការធ្វើកិច្ចមួយចំនួនដែលប្រមូលការសាទរពីបណ្តាញព័ត៌មានដែលមានឥទ្ធិពល។
តួយ៉ាងណា ថ្វីបើបក្សប្រជាធិបតេយ្យហាក់ដូចជាចាប់អារម្មណ៍ច្រើនក្នុងទង្វើឥតប្រយោជន៍នៃការតទល់នឹងរដ្ឋាភិបាលរបស់លោកជាងក្នុងការជំទាស់តាមធម្មតានៃតួនាទីបក្សយ៉ាងណាក្តី ក៏លោកត្រាំ ចាំបាច់ត្រូវតែធ្វើវាដែរ ដើម្បីបង្កើននូវការគោរពបន្តិចបន្តួចពីសំណាក់សារព័ត៌មាន New York Times និងបណ្តាញព័ត៌មានដទៃទៀតជាជាងការប្រឆាំងនិងគោលនយោបាយរបស់មេដឹកនាំអាណត្តិមុន ។
គួរកត់សម្គាល់ថាអត្ថបទដែលចេញផ្សាយនៅលើកាសែត The New York Times បានបរិយាយអំពីសេចក្តីសម្រេចផ្នែករដ្ឋបាលអំពីការតាំងទីលំនៅរបស់ប្រជាជនអ៊ីស្រាអែល ការដាក់ទណ្ឌកម្មប្រឆាំងនិងអ៊ីរ៉ង់និងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញថាលោកត្រាំបាននិងកំពុងងាកចេញពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលផ្ទុយពីគោលនយោបាយរបស់លោកប្រធានាធិបតីអូបាម៉ា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា