Saturday, April 27, 2024
Homeព័ត៌មានជាតិត្រី១ត្រក ស្អុយ១ ស្អុយអស់ អតីតសមាជិកសភា ស្នើសមាគមឧកញ៉ា សម្អាតឧកញ៉ាបោក

ត្រី១ត្រក ស្អុយ១ ស្អុយអស់ អតីតសមាជិកសភា ស្នើសមាគមឧកញ៉ា សម្អាតឧកញ៉ាបោក

ភ្នំពេញ ៖ អតីតសមាជិកសភា នៃអតីត គណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះ ជាតិ) បានស្នើសមាគមឧកញ៉ាកម្ពុជា សម្អាត ឧកញ៉ាដែលបោកប្រាស់រាស្ត្រ បំផ្លាញជាតិ ដើម្បីកុំឱ្យមានការរិះគន់ ប៉ះពាល់ដល់គោរមងារឧកញ៉ា និងឧកញ៉ាល្អៗភាគច្រើន ដូច សុភាសិតខ្មែរថា “ត្រី១ត្រក ស្អុយ១ ស្អុយ ទាំងអស់”។

លោកលិម គិមយ៉ា អតីតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ និងជាអតីតសមាជិក គណៈកម្មាធិការនាយក នៃអតីតគណបក្ស សង្គ្រោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្តាញ សង្គម ហ្វេសប៊ុក របស់លោកថា “សូមស្តាប់ សម្តីឧកញ៉ា ឡេង ចាន់ណា មុនប្រជាពលរដ្ឋ រាប់ពាន់នាក់ប្តឹង ពីបទឆបោក រាប់លានដុល្លារ ដោយនិយាយកំញើញ ប្តឹងទៅប្រជាពលរដ្ឋ ណាដែលហ៊ាននិយាយថា ខ្លួនបានចាញ់បោក ពួកឧកញ៉ាខ្លះ។ ឥឡូវនេះ អាជ្ញាធរបានចាប់ ឧកញ៉ា ឡេង ចាន់ណា ពីបទឆបោកហើយ ដោយសារតែសម្ពាធមតិមហាជន ដែលផ្សព្វ- ផ្សាយជាច្រើន តាមបណ្តាញសង្គម ធាចេ-បៀកៀ។ មុនពេលសមត្ថកិច្ចចាប់ឧកញ៉ានេះ សមាគមឧកញ៉ាកម្ពុជា ដូចជាគ្មានប្រតិកម្ម អ្វី ស្តីពីប្រជាពលរដ្ឋ ដែលនាំគ្នាទាមទាររក យុត្តិធម៌ ដោយសមាជិកខ្លះ របស់សមាគម នេះ ដូចជា ឧកញ៉ា ឡេង ចាន់ណា បានបោក រាប់រយលានដុល្លាទេ។ មិនចំពោះតែឧកញ៉ា នេះទេ ដែលប្រជាពលរដ្ឋជាច្រើន បានស្រែក តវ៉ាពីការបោកប្រាស់យ៉ាងនេះដែរ។ ដើម្បី កំញើញអ្នកដែលតវ៉ា  ស្រាប់តែមានដំណឹង ថា ៖ “គេនឹងប្តឹងពួកអ្នកតវ៉ា ពីបទញុះញង់”។ ស្រាប់តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែសមាគមនេះ ចេញសេចក្តីប្រកាស ព័ត៌មានមួយ ៖ “សមាគមឧកញ៉ាកម្ពុជា គឺជា ស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងការពារប្រយោជន៍ ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ា ជា សមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់”។ យើងយល់ថា ពួកអ្នកដឹកនាំសមាគម គួរតែដឹងពីការវិវត្ត ពីជីវភាព និងប្រវត្តិរូបរបស់ឧកញ៉ា ដែលជា សមាជិករបស់ខ្លួន តែនេះធ្វើដូចជាធ្វើមិនដឹង ឬក៏លក្ខន្តិកៈរបស់សមាគមនេះ មិនតម្រូវ ឱ្យពិនិត្យ?”។

លោកលិម គិមយ៉ា បន្តថា “យើងឃើញ អ្នកខ្លះ ដែលបានគោរមជាឧកញ៉ា ជាអតីត កម្មករសំណង់ ព្រូឡាន រកបានព្រឹក ខ្វះល្ងាច ខ្លះអតីតពលករនៅបរទេស មានលុយបន្តិច- បន្តួច យកមកវិនិយោគ មានបាន ដែលយើង មិនអាចជឿ។ ឧកញ៉ាខ្លះ យកដីប្រជាពលរដ្ឋ ដែលអាជ្ញាធរ បណ្តេញចេញពីលំនៅ ចាប់ ប្រជាពលរដ្ឋដាក់គុក ដុតផ្ទះសម្បែងគ្នា។ តើសមាគមឧកញ៉ាយល់យ៉ាងណាដែរ ពីឧកញ៉ា អស់នេះ? តាមមាត្រា ៦ “នៃព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា”  យើងសង្កេតឃើញ មានច្រើនគ្នា មិនមានគុណសម្បត្តិ គុណបំណាច់ និងស្នាដៃទេ តែក៏បានងារជាឧកញ៉ាដែរ។ ហើយខ្លះបានងារជាឧកញ៉ា តែខុសច្បាប់ មិនអនុញ្ញាតឱ្យមាន ដែលមានចែងនៅមាត្រា ១០ នៃច្បាប់នេះជាដើម។ តើសមាគមនេះ គិតយ៉ាងណា ចំពោះឧកញ៉ាទាំងអស់នេះ? បើបណ្តាញសង្គមខ្លះ ដែលបានផ្តល់យោបល់ ដល់ប្រជាពលរដ្ឋថា ត្រូវតែពិចារណាប្រុង-ប្រយ័ត្នខ្ពស់ ខ្លាចចាញ់បោកពួកឧកញ៉ា តើខុស ច្បាប់ឬទេ? តើសមាគមនេះ នឹងប្តឹងឬទេ? ដោយយើងមិនដឹងជាមុនថា ឧកញ៉ាណាមួយ ល្អ ឧកញ៉ាណាមួយអាក្រក់ ពីព្រោះសមាគម ឧកញ៉ាខ្លួនឯង ក៏មិនទាំងដឹងផង ចុះឱ្យប្រជា- ពលរដ្ឋ ដឹងម្តេចកើត? បើមិនចង់ឱ្យប្រជា-ពលរដ្ឋមានការមន្ទិលសង្ស័យ ត្រូវតែសមា- គមនេះ ធ្វើការបោសសម្អាតខ្លួនឯង ឱ្យបាន ល្អទៅ ហើយធានារ៉ាប់រង ចំពោះប្រជាពលរដ្ឋ ថា បើសមាជិកណាមួយរបស់សមាគម ឆបោក គេ សមាគមត្រូវទទួលរ៉ាប់រងដោះស្រាយ តើហ៊ានឬទេ? ត្រូវដឹងថា មានពាក្យខ្មែរ និយាយថា ៖ “ត្រីមួយត្រក ស្អុយមួយ ស្អុយ ទាំងអស់”។ យើងស្នើថែមទៀត សូមសមាគម នេះ ផ្សាយជាសាធារណៈ ពីប្រវត្តិរូបរបស់ សមាជិក ដូចមានចែងនៅក្នុងច្បាប់នេះផង។ បើមិនអាចធ្វើទេ តើមានមូលហេតុអ្វី ឱ្យ ប្រជាពលរដ្ឋឈប់មានការមន្ទិលសង្ស័យ ពី ការឆបោករបស់ឧកញ៉ា ដែលធ្លាប់បោក ហើយ?”។

លោកលិម គិមយ៉ា បានសរសេរបន្ថែម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា “ពីមុន ផ្កាយពេញដី គង់តែអាយុមិនដល់ ៤០ឆ្នាំក៏ ដោយ ហើយស្រុកក៏មាន “សន្តិភាព” ផង តែមានផ្កាយពេញស្មាដែរ។ តែឥឡូវ ដោយ មានផ្កាយ រកស៊ីមិនបាន ក៏នាំគ្នារកងារឧក-ញ៉ា ដែលយើងឃើញឧកញ៉ា ពេញវាល ដើរវាស់ដីឡូត៍លក់ ខ្លះវាស់លើក្រដាស ខ្លះ វាស់ដីដែលកងកម្លាំង ដេញប្រជាពលរដ្ឋចេញ ចាប់គ្នាដាក់គុក ដុតផ្ទះគ្នាចោល ចាប់គ្នាដាក់ ឡាន យកទៅចាក់ចោលក្នុងព្រៃ។ ឧកញ៉ា ខ្លះ អាយុទើបតែ៣០ឆ្នាំ ហើយមិនដែលមាន គុណសម្បត្តិ ដូចចែងនៅក្នុងមាត្រា៦ នៃ ព្រះរាជក្រឹត្យផង។ ខ្លះបានងារជាឧកញ៉ា មិន បានមួយឆ្នាំផង ដោយសារទិញ ក៏ស្រែក ដៀលប្រជាពលរដ្ឋក្រីក្រ ខ្លះក្រដោយសារ ឧកញ៉ាខ្លះ យកទ្រព្យសម្បត្តិ ដីធ្លីរបស់គ្នា។ តែសព្វថ្ងៃ ដោយប្រជាពលរដ្ឋដឹងថា ចាញ់ បោក ដោយឈប់ជឿពីការឆបោករបស់ឧកញ៉ា ទៀត ប្រហែលជានឹងមានអ្វីផ្សេងទៀត ដើម្បី នាំគ្នាដើរបោកប្រជាពលរដ្ឋ។ តាមយើង ព្យាករ ប្រហែលជាគេនឹងបង្កើតក្រុមហ៊ុន លក់ភាគហ៊ុនឱ្យប្រជាពលរដ្ឋ។ ពេលនោះ ប្រជាពលរដ្ឋ ក៏មិនអាចចោទថា គេបោកខ្លួន ដោយក្រុមហ៊ុនខាតបង់។ សូមប្រជាពលរដ្ឋ ដឹង នៅខ្មែរ បើក្រុមហ៊ុនណាអាចចំណេញ បាន គេមិនដែលលក់ភាគហ៊ុនឱ្យអ្នកដទៃ ចែកចំណេញទេ ហើយជាពិសេស ក្រុមហ៊ុន នឹងយកលុយរាប់លានដុល្លារ ទៅផ្តល់វិភាគ- ទាន ដល់អង្គការផ្សេងៗ។ ហេតុនេះ ក្រុមហ៊ុន អស់នេះ នឹងក្ស័យធនជាពុំខាន។ ក្នុងខ្ញុំជា អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងហិរញ្ញវត្ថុ បារាំង ខ្ញុំសុំជូនយោបល់ កុំទិញភាគហ៊ុនក្រុម- ហ៊ុនបង្កើតនៅស្រុកខ្មែរឱ្យសោះ ពីព្រោះ គ្មានតម្លាភាព និងច្បាប់ការពារច្បាស់លាស់”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាង លើនេះ លោកលិម គិមយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថា កាលលើកឡើងរបស់លោក លើ២ចំណុច ខាងលើនេះ លោកគ្រាន់តែស្នើសមាគម ឧកញ៉ាកម្ពុជា បំពេញភារកិច្ច ករណីយកិច្ច តាម គោលបំណង របស់សមាគមឧកញ៉ាកម្ពុជា នេះ ដើម្បីសម្អាតឧកញ៉ាណា ដែលដើរ ឆបោកគេ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ ថា “ចំណុចទី១ហ្នឹង ព្រោះសមាគមបានចេញ សេចក្តីប្រកាស អះអាងថា សមាគមរបស់ ឧកញ៉ាហ្នឹង គឺការពារកិត្តិយសរបស់សមា-ជិករបស់សមាគមឧកញ៉ា។ ហេតុដូច្នេះ ដើម្បី បំពេញភារកិច្ច បំពេញករណីកិច្ចរបស់គោល- បំណងរបស់សមាគមឧកញ៉ាកម្ពុជា សមាគម នេះ ត្រូវតែសម្អាតមើល តើឧកញ៉ាណាមួយ ដែលដើរឆបោកគេ ដែលមានគំនិតដើរឆបោក គេ។ ហេតុដូច្នេះ ត្រូវតែសមាគមនេះ បញ្ជាក់ ឱ្យច្បាស់ រឿងបុគ្គលិកលក្ខណៈសមាជិករបស់ ខ្លួន ដូចនៅបរទេស ដូចនៅបារាំង ក្តី ដូច នៅអង់គ្លេស គេចេញសៀវភៅគេ សៀវភៅ ហ្នឹង គឹហៅ ឪឺហៀ សិ ហឺៀ?ឱ គឺសៀវ-ភៅរបស់អ្នកឧកញ៉ាហ្នឹង គឺបញ្ជាក់ពីប្រវត្តិរូប ច្បាស់លាស់របស់គេ។ ហេតុដូច្នេះ សូមឱ្យ សមាគមឧកញ៉ាកម្ពុជា ចេញសៀវភៅហ្នឹង ពីប្រវត្តិរូបឱ្យច្បាស់ តើហេតុអ្វី មានបុគ្គលិក- លក្ខណៈអ្វីខ្លះ គុណសម្បត្តិអ្វីខ្លះ ដែលបាន ងារជាឧកញ៉ា? តែតាមខ្ញុំសង្កេតឃើញ មាន ឧកញ៉ាជាច្រើន អត់មានបុគ្គលិកលក្ខណៈឱ្យ ស្របទៅតាមមាត្រា៦ នៃព្រះរាជក្រឹត្យនោះ ទេ។ ដូច្នេះសៀវភៅហ្នឹងលម្អិត យើងចុះ ប្រវត្តិរូបច្បាស់លាស់ពិតប្រាកដ របស់បុគ្គ-លិកលក្ខណៈ របស់ឧកញ៉ាម្នាក់ៗ នៅក្នុង សៀវភៅហ្នឹង ដើម្បីចែកផ្សាយជាសាធារណៈ ដើម្បីឱ្យមតិមហាជន និងទាំងអស់គ្នាដឹងថា ហេតុអ្វីបានជាមនុស្សហ្នឹង បានងារជាឧកញ៉ា?”។

លោកលិម គិមយ៉ា បានមានប្រសាសន៍ បន្តថា “ចំពោះចំណុចទី២ ខ្ញុំសុំបន្ថែមថា ដើមឆ្នាំ២០០០ យើងឃើញសម្បូរណាស់ ឧត្តមសេនីយ៍ មានផ្កាយពេញដីមែន ប៉ុន្តែ ឧត្តមសេនីយ៍ហ្នឹង គ្មានកូនទាហាន គ្មានអ្វី ទាំងអស់។ ហេតុដូច្នេះ ឥឡូវដើម្បីងារផ្កាយ នេះ ដើម្បីធ្វើជារកស៊ី ដើម្បីមានមុខមាន-មាត់ក្នុងការរបររកស៊ី។ ឥឡូវនេះ ខាង ក្របខ័ណ្ឌកងទ័ព បានបញ្ជាក់ឱ្យច្បាស់ពីរឿង ក្របខ័ណ្ឌឧត្តមសេនីយ៍នេះហើយ បានជា អត់មានអ្នកណា ឬមួយក៏មានតិច ផ្តាយនេះ។ ម៉្លោះហើយ មានងារមួយផ្សេងទៀត ដែល អាចរកស៊ីបាន គឺជាឧកញ៉ា នេះហើយ។ យើង ដឹង ងារឧកញ៉ានេះ ត្រូវចំណាយលុយរាប់-សែន ដើម្បីបានងារ ហេតុអីបានយើងជា អ្នករកស៊ីធម្មតា យកលុយរាប់សែនដុល្លារ ទៅទិញងារនេះ ដើម្បីអ្វី? គឺដើម្បីមាន មធ្យោបាយ រកស៊ីអ្វីម៉្យាង ដើម្បីមានបាន លើសពីចំណាយលុយទិញងារនេះ។ ហេតុ-ដូច្នេះហើយ បានមានឧកញ៉ាខ្លះ ឆបោក ប្រជាពលរដ្ឋ ដូចឧកញ៉ាថ្មីៗនេះ ដែលល្បីពី រឿងបោកគេ អាយុទើប៣០ឆ្នាំសោះ បាន ងារជាឧកញ៉ា។ ខ្ញុំឆ្ងល់ តើនាងឡេង ចាន់ណា ហ្នឹង មានបុគ្គលិកលក្ខណសម្បត្តិអ្វីខ្លះ បាន ងារជាឧកញ៉ាហ្នឹង? ហើយត្រឹមតែ៣០ឆ្នាំសោះ នាងហ្នឹង កើតនៅឆ្នាំ១៩៨៩ នៅឆ្នាំ២០១៩ បានងារជាឧកញ៉ា តើមានបុគ្គលិកលក្ខណៈ អីខ្លះ ដែលអ្នកស្នើឈ្មោះជាឧកញ៉ា ហើយ គណៈកម្មការរៀបចំផ្តល់គោរមងារនេះ តើ មានគុណសម្បត្តិអីខ្លះ? សូមឱ្យអង្គការនេះ ហើយនិងអ្នកដែលបញ្ជូនឈ្មោះនេះ បញ្ជាក់ ឱ្យច្បាស់លាស់”។

ជុំវិញការលើកឡើងស្នើ របស់អតីត សមាជិកសភា នៃអតីតគណបក្សប្រឆាំង លោកលិម គិមយ៉ា ខាងលើនេះ លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ា កម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ថា សម្អាតឬក៏បញ្ចប់ គោរមងារឧកញ៉ានោះ សមាគមឧកញ៉ា កម្ពុជា អត់ទាន់មានសិទ្ធិទេ តែបើសិនជាមាន ជនរងគ្រោះណា ស្នើមកឱ្យសមាគម សុំពិនិត្យ មើល ដើម្បីបញ្ចប់ ឬក៏ស្អី សមាគមទទួល ដោយមិនមែនធ្វើព្រងើយកន្តើយទេ គឺនឹង ទទួល ដើម្បីទៅសិក្សា ធ្វើតាមដែនសមត្ថ-កិច្ចរបស់សមាគម។

ឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ ថា “ជារួមទៅ ខ្ញុំស្តាប់មួយភ្លែត ហាក់បីដូចជា មានន័យថា សមាគមឧកញ៉ាកម្ពុជាហ្នឹង គឺ យើងមានសិទ្ធិ ក្នុងការបញ្ចប់គោរមងារ ឧកញ៉ា។ និយាយឱ្យមែនទែនទៅ គឺអ៊ីចេះ! ខ្ញុំសុំរំលេចបន្តិច ពាក់ព័ន្ធទៅនឹងសេចក្តី ប្រកាសព័ត៌មាន របស់ឧកញ៉ាកម្ពុជា យើង ហ្នឹង គឺយើងបានចែងយ៉ាងច្បាស់ ពាក់ព័ន្ធ ជាមួយនឹងដែនសមត្ថកិច្ច ពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់សមាគមឧកញ៉ាកម្ពុជា។ បើយើង ពិនិត្យមើលទៅលើព្រះរាជក្រឹត្យ បានបញ្ញត្តិ ថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នឯកជន តំណាងឱ្យគោរមងារឧកញ៉ានៅកម្ពុជា ហើយ មានតួនាទី បេសកកម្មជាហូរហែអ៊ីចឹងទៅ ហើយនៅក្នុងព្រះរាជក្រឹត្យហ្នឹងដែរ ក៏មាន ចែងបើកឱ្យមានការបង្កើត គណៈកម្មការ-អន្តរក្រសួង។ គណៈកម្មការអន្តរក្រសួង ហ្នឹង គឺនឹងមានភារកិច្ច ក្នុងការពិភាក្សាគ្នា ដើម្បីរៀបរៀងឱ្យចេញទៅជាច្បាប់ ដោយ អនុក្រឹត្យ ហើយអនុក្រឹត្យនោះ គឺនឹងមាន ចែងលម្អិតហើយថា គោរមវន្ត ឬយើងថា បុគ្គលទាំងឡាយណា ដែលគាត់មាននារាកម្ម គឺគាត់បានប្រព្រឹត្តមិនត្រឹមត្រូវ ធ្វើឱ្យមានអ្វី ដែលផ្ទុយនឹងច្បាប់ ធ្វើឱ្យគេរងទុក្ខវេទនា ជួបការលំបាក ដោយអំពើរបស់គាត់អីជាដើម អ៊ីចឹង។ អ៊ីចឹង គឺនៅពេលដែលបុគ្គលនោះ គាត់មានបង្កើតនូវអំពើមិនត្រឹមត្រូវនោះ គឺ វានឹងនាំឱ្យមានការស្អប់ ហើយស្អប់របស់ ជនរងគ្រោះនោះ គឺគាត់ស្អប់មកឧកញ៉ា។ ដល់ពេលគាត់ស្អប់មកឧកញ៉ា និយាយរួម គឺគាត់និយាយជាទូទៅតែម្តង គាត់អាច និយាយចំពោះទេ។ អ៊ីចឹងហើយបានជាសមា- គមឧកញ៉ា យើងមេត្តាសុំឱ្យប្រជាពលរដ្ឋ ដែលគាត់រងនូវអំពើឆបោក ធ្វើឱ្យគាត់មាន បញ្ហានោះ គឺគាត់ចង់លើកឡើង ឬក៏គាត់ អភ័យទោសអីជាដើមនោះ គឺសុំឱ្យគាត់សំដៅ ទៅលើចំពោះថា តើឧកញ៉ាមួយណា? ហើយ អ៊ីចឹងទៅ វាអត់ប៉ះទៅលើឧកញ៉ាដែលត្រឹម- ត្រូវ គេរកស៊ីយូរហើយ រាប់សិបឆ្នាំ គឺបាន រួមចំណែកក្នុងកិច្ចការងារ ទាំងសង្គមផង ទាំងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការលើក កម្ពស់ពាណិជ្ជកម្មអីជាដើម”។

លោកឧកញ៉ា ហ៊ុន ឡាក់ បានមាន ប្រសាសន៍បន្តថា “ខ្ញុំសូមជម្រាបថា ការ ចូលរួមរបស់ធុរជន ដែលគាត់ទោះបីមាន ងារជាឧកញ៉ា ឬមួយមិនមានងារជាឧកញ៉ា តែនៅពេលដែលពួកគាត់ធ្វើត្រឹមត្រូវ ធ្វើ អំពើល្អ ស្របជាមួយនឹងច្បាប់ គឺវាមានតែ រីកចម្រើនទេ ចម្រើនទៅដល់ប្រទេសជាតិ ក៏ដូចជាជួយទៅដល់សេដ្ឋកិច្ច បង្កើតការងារ ធ្វើ។ ក៏ប៉ុន្តែអ្វីដែលជាអកុសលនោះ គឺមាន មួយចំនួន បើយើងនិយាយថា ឱ្យទាំងអស់ ឬក៏ភាគច្រើននោះ ដូចជាមិនត្រឹមត្រូវទេ។ តាមព្រះរាជកិច្ច បានចេញហើយថា មាន ១៥០០រូបជាង ដែលគាត់បានព្រះរាជទាន ងារជាឧកញ៉ានោះ ហើយករណីដែលកើតហើយ ហ្នឹង ជាក់ស្តែងគេរកឃើញ ហើយមានក្តីក្តាំ ការកាត់ទោសអីជាដើមអ៊ីចឹង គឺមានចំនួន ប៉ុន្មាន? យើងមើល? អ៊ីចឹងមើលឃើញថា គម្លាតនៃអ្នកត្រឹមត្រូវ គឺច្រើនជាង ហើយ អ្នកដែលធ្វើអំពើមិនគប្បី គឺថាមិនស្របច្បាប់ តិចជាងឆ្ងាយណាស់។ អ៊ីចឹងត្រង់ចំណុចហ្នឹង គឺសមាគម បានចេញសេចក្តីប្រកាសព័ត៌មាន មួយថា សុំឱ្យពួកគាត់ មេត្តានិយាយឱ្យបាន ច្បាស់ទៅ ចៀសវាងកុំឱ្យដាក់មកតាមពួកគាត់ វាទៅជាប៉ះពាល់ទៅដល់គេអ្នកត្រឹមត្រូវ គេ មិនសប្បាយចិត្ត ហើយគេមានអីក្រៅពីសុំឱ្យ សមាគមឧកញ៉ាកម្ពុជា ចេញទៅផ្សព្វផ្សាយ ដើម្បីសុំឱ្យពួកគាត់គិតថា បើសិនជាគាត់ វាយប្រហារ ឬក៏គាត់មិនសប្បាយចិត្តអីជាដើម ហ្នឹង គាត់ដាក់ឱ្យចំឧកញ៉ានោះតែម្តងទៅ វាងាយស្រួលផង ហើយសមាគមឧកញ៉ា កម្ពុជា ក៏យើងស្វាគមន៍ដែរ ស្វាគមន៍ទៅ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលទទួលរង នូវអំពើអីផ្សេងៗ ដែលនិយាយជារួម គឺ អយុត្តិធម៌ ដែលបុគ្គលណាមួយ ឬក៏ឧកញ៉ា ណាមួយ គាត់ធ្វើអំពើមិនត្រឹមត្រូវ។ អ៊ីចឹង បានយើងនឹងជួយ ក្នុងនាមអ្នកពាក់ព័ន្ធជាមួយ នឹងសមាជិករបស់សមាគម អាហ្នឹងកាន់តែ មានប្រសិទ្ធភាពទៀត ក្នុងការធ្វើ ដោយសារតែ អ្នកទាំងឡាយណា ដែលគាត់មានងារជា ឧកញ៉ា គាត់ចូលមកជាសមាជិករបស់សមាគម គឺគាត់ត្រូវតែបំពេញបែបបទហើយ។ បាន ន័យថា ជាលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង។ អ៊ីចឹង នៅក្នុងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនោះ គឺវា មានចែងយ៉ាងច្បាស់ថា គាត់ត្រូវតែមាន ក្រមសីលធម៌ ត្រូវប្រកបមុខរបរស្របច្បាប់ មិនត្រូវធ្វើអំពើណា នាំឱ្យប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះ សេចក្តីថ្លៃថ្នូររបស់គោរមងារជាឧក- ញ៉ាទេ។ បើសិនជាគាត់ហ៊ានធ្វើឱ្យប៉ះពាល់ គឺសមាគមនឹងបញ្ចប់សមាជិកភាព របស់ សមាគមឧកញ៉ា មិនមែនបញ្ចប់គោរមងារ ឧកញ៉ាទេ ហើយតាមរយៈអន្តរក្រសួង ដែល ខាងគណៈកម្មការអន្តរក្រសួងហ្នឹង នឹងដាក់ សំណើសុំហើយ សុំដើម្បីស្នើទៅប្រមុខរាជ-រដ្ឋាភិបាល សុំទៅព្រះមហាក្សត្រ ដើម្បី បញ្ចប់គោរមងារ។ អ៊ីចឹងហើយ អ្វីដែល ធ្វើទៅតាមរបៀបវិធី ដែលយើងនិយាយថា ឱ្យវាមានទាំងក្រមសីលធម៌ផង ទាំងនីតិវិធី ច្បាប់ផង កុំឱ្យតែឃើញថា យើងចង់ធ្វើ ហើយត្រូវធ្វើឱ្យបាននោះ មិនមែនអ៊ីចឹងទេ យើងត្រូវធ្វើទៅមើលច្បាប់ដែរ ធ្វើទៅមើល ច្បាប់ជាធរមាន ក៏ដូចជាភាគីនានា ភាគី រដ្ឋបាល ក៏ដូចជាពិនិត្យមើលទៅលើខ្លឹមសារ នៃអនុក្រឹត្យ ក៏ដូចជាខ្លឹមសារ នៃព្រះរាជ-ក្រឹត្យ ស្តីពីគោរមងារឧកញ៉ានៅកម្ពុជា”។

ឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ បន្តទៀតថា “សរុបសេចក្តីទៅ សមាគម នឹងធ្វើនូវអ្វី ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង មានសិទ្ធិក្នុង កម្រិតប៉ុនណា ធ្វើបានក្នុងកម្រិតប៉ុណ្ណឹង។ ពាក្យថា សម្អាត ឬក៏បញ្ចប់គោរមងារឧកញ៉ា នោះ គឺសមាគមអត់ទាន់មានសិទ្ធិហ្នឹងទេ ឱ្យឆ្លើយថា មិនធ្វើ ក៏វាមិនកើត ឱ្យធ្វើក៏វា មិនត្រូវ។ អ៊ីចឹងនិយាយជារួម បើសិនជា មានជនរងគ្រោះណា ស្នើមកឱ្យសមាគម ដែលក្នុងនាមជាសមាគមរបស់ឧកញ៉ា សុំឱ្យ ពិនិត្យមើល ដើម្បីបញ្ចប់ ឬក៏ស្អី គឺយើងខ្ញុំ ទទួល មិនមែនធ្វើព្រងើយកន្តើយទេ មិនមែន ទេ នឹងទទួល ហើយដើម្បីទៅសិក្សាកិច្ចការ- ងារហ្នឹង ច្បាស់លាស់យ៉ាងម៉េចហើយ យើង ធ្វើតាមដែនសមត្ថកិច្ចរបស់សមាគម ហើយ ដូចយើងបានអំពាវនាវហើយ បានធ្វើសេចក្តី សម្រេចហើយ បើសិនណាជាជនរងគ្រោះ សហការជាមួយសមាគមឧកញ៉ា កិច្ចការងារ កាន់តែមានប្រសិទ្ធភាព។ បើសិនជាគាត់ និយាយទូទៅអ៊ីចឹង យើងមិនដឹងថា គាត់ទិតៀនឧកញ៉ាមួយណា ? អ៊ីចឹងឧទាហរណ៍ ជួនកាលខ្លះគាត់ថា ឧកញ៉ា ប៉ុន្តែដល់ឆែក មើល បុគ្គលនោះដូចជាអត់មានព្រះរាជក្រឹត្យ ផង វាអាចអ៊ីចឹង។ អ៊ីចឹងទៅ វាមិនមែនថា គាត់គិតភ្លាម គឺគាត់ចង់ឱ្យសមាគមឧកញ៉ា ធ្វើបាននូវអ្វីភ្លាមៗ មិនអាចទេ ទាល់តែធ្វើ ទៅតាមការស្រាវជ្រាវហើយ ត្រូវធ្វើទៅ តាមនីតិវិធី ហើយត្រូវធ្វើទៅតាមដែនសមត្ថ- កិច្ចដែលខ្លួនមាន”។

 គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់ គោរមងារ “ឧកញ៉ា” ពីគោរមវន្តណាម្នាក់ ក្នុងករណីរកឃើញភាពមិនប្រក្រតី ៥ចំណុច ដើម្បីធានាសីលធម៌ ប្រកបមុខរបរស្រប ច្បាប់ ការពារសកម្មភាពប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា។

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស,រកត,១០២៣,២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួល ខុសត្រូវ របស់សមាគមឧកញ៉ាកម្ពុជា ក្នុង ភាពជាតំណាងគោរមវន្តទាំងអស់ នៅព្រះ-រាជាណាចក្រកម្ពុជា និងភាពជាដៃគូរបស់ រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ា កម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរ-ក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំ គោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះ នឹងត្រូវ រៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃ ការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរម- ងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់សមាគម ឧកញ៉ាកម្ពុជា បញ្ជាក់ថា យោងតាមមាត្រា ២២ នៃព្រះរាជក្រឹត្យដដែល បានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទ-ដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រ កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកប មុខរបរស្របច្បាប់ និងចៀសវាងសកម្មភាព ណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់គោរមងារឧកញ៉ា។ ជាមួយគ្នានោះដែរ មាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុង ករណីណាមួយដូចខាងក្រោម ៖

-គោរមវន្ត សុំលាលែងពីគោរមងារ ឧកញ៉ា ដោយស្ម័គ្រចិត្ត

-គោរមវន្ត មិនបំពេញកាតព្វកិច្ចបង់ វិភាគទានប្រចាំឆ្នាំ រយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ

-គោរមវន្ត ត្រូវបានផ្តន្ទាទោសពីបទ ឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ

-ត្រូវបានរកឃើញថា គោរមវន្ត បាន ប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យ ខាងលើ

-ត្រូវបានរកឃើញថា សំណុំឯកសារ ស្នើសុំគោរមងារឧកញ៉ា របស់គោរមវន្ត មាន ការក្លែងបន្លំ ៕      កុលបុត្រ

RELATED ARTICLES