ទីផ្សារការងារ៖ យោងតាមរដ្ឋមន្ត្រីការងារលោក Dao Ngoc Dung ឲ្យដឹងថាវៀតណាមបានដាក់ទិសដៅបង្កើតការងារថ្មីឲ្យប្រជាជនធ្វើចំនួន១,៦លាននាក់រាប់បញ្ចូលពលរដ្ឋ១០៥.០០០នាក់ដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅបរទេសក្នុងឆ្នាំ២០១៧ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរាយការណ៍ថាអត្រាកម្មករដែលបានចុះបញ្ជីក្នុងការទិញធានារ៉ាប់រងសង្គមត្រូវបានគេគ្រោងនឹងសម្រេចឲ្យបាន២៥ទៅ២៧%ក្នុងឆ្នាំ២០១៧នេះ ។
ក្រសួងក៏ដាក់ទិសដៅជួយឲ្យបាន៨២%នៃអ្នកអសមត្ថភាពឬជនពិការយ៉ាងហោចណាស់ក៏បានបម្រើការងារនៅក្នុងការផ្តល់សេវាសង្គមមួយដែរ និងជួយគាំទ្រ៨៧%នៃកុមារនៅទូទាំងប្រទេសដែលជួបផលវិបាក ។
ក្រសួងបានឲ្យដឹងទៀតថានៅក្នុងផ្នែកសុខុមាលភាពសង្គម ៩៩%នៃគ្រួសារដែលថ្លែងពេញចិត្តគោលនយោបាយនាំមកនូវផលប្រយោជន៍ជាច្រើនបានកំណត់នូវស្តង់នៃជីវភាពរស់នៅរបស់ពួកគេកើនឡើងប្រហាក់ប្រហែលឬខ្ពស់ជាងបទដ្ឋានរស់នៅជាមធ្យមរបស់ប្រជាជនដទៃទៀតក្នុងតំបន់របស់ពួកគេ ។
កាលពីឆ្នាំទៅប្រទេសវៀតណាមផលិតការងារឲ្យប្រជាជនបានចំនួន១,៦លាននាក់ រាប់បញ្ចូលកម្មករនិយោជិតក្នុងស្រុក១,៥លាននាក់និងកម្មករភ្ញៀវ(កម្មករបរទេសដែលត្រូវបានអនុញ្ញាតឲ្យមកធ្វើការជាជាពិសេសក្នុងប្រទេស)១២៦.០០០នាក់កើនឡើង១%និងជិត១០%ពីមួយឆ្នាំទៅមួយឆ្នាំ ។
នៅគ្រានោះដែរប្រជាជនសរុបចំនួន១,៩លាននាក់បានចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឆ្នាំ២០១៦ ជាមួយនិងអ្នកបានបញ្ចាប់ការហ្វឹកហ្វឺន១,៨លាននាក់ដែលបំពេញបន្ថែម៩១,៨%និង៩៨,៩%នៃទិសដៅប្រចាំឆ្នាំ ។
ដោយឡែកអត្រានៃប្រជាជនក្រីក្រនិងក្បែរខ្សែបន្ទាត់ក្រីក្រនៅទូទាំងប្រទេសថយចុះ១,៣%ដល់១,៥%កាលពីឆ្នាំទៅចន្លោះ៨,៥៨%ទៅ៨,៣៨%ធៀបនឹងដំណាច់ឆ្នាំ២០១៥ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា