អាមេរិក–អ៊ុយក្រែន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងថាលោកស្ម័គ្រចិត្តធ្វើការជាមួយទាំងរដ្ឋាភិបាលក្រុងគៀវនិងមូស្គូដើម្បីដោះស្រាយជម្លោះរបស់ក្រុមបំបែកខ្លួនមួយក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមរយៈការទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko កាលពីថ្ងៃសៅរ៍ ។
ការហៅទូរស័ព្ទនេះគឺជាការទំនាក់ទំនងដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីការចូលកាន់តំណែងរបស់លោកត្រាំ ដែលមានទិសដៅធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនិងសេតវិមានគ្រីមលីនដែលបានបង្កក្តីបារម្ភដល់ក្រុងគៀវ ខណៈជម្លោះដែលមានអាយុកាលជិត៣ឆ្នាំនេះនៅតែមិនទាន់ដោះស្រាយបាន ។ ស្របពេលដែលវាបានកើតឡើងតាមរយៈការវាយប្រហារដោយកាំភ្លើងធំក្នុងតំបន់ Donbass របស់អ៊ុយក្រែន។
លោកត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសេតវិមាន White House ថាយើងនឹងធ្វើការជាមួយនិងអ៊ុយក្រែន រុស្ស៊ី ហើយគ្រប់ភាគីទាំងអស់ដែលបានជាប់ពាក់ព័ន្ធនឹងជួយពួកគេក្នុងការស្តារសន្តិភាពឡើងវិញនៅតាមបណ្តោយព្រំដែន ។
ការពោលពាក្យកោតសរសើររបស់លោកត្រាំចំពោះប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន និងការប្តេជ្ញាចិត្តក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកក្នុងការកែតម្រូវឲ្យល្អឡើងវិញនូវការរឹតចំណងទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងមូស្គូ បានជំរុញឲ្យមានការលើកជាសំណួរលើការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោកលើការរក្សាការដាក់ទណ្ឌកម្មប្រឆាំងនិងរុស្ស៊ីចំពោះការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការវាយប្រហារនិងការបញ្ចូលតំបន់គ្រីមៀរពីអ៊ុយក្រែនមកជារបស់រុស្ស៊ី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា