ភ្នំពេញ៖ស្រីស្រស់ណា សាឌី ធ្លាប់បង្ហាញកាយវិការស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយប្រុសរូបសង្ហារតារាសម្ដែងនិងពិធីករលោកជន តារាឧសភា ហៅSummer ព្រោះថាអ្នកទាំងពីធ្លាប់កៀកកើយអោបរឹតគ្នាលើសពីមិត្តភាពធម្មតានៅលើបណ្ដាញTik Tok កន្លងមក។លើសពី នេះទៅទៀតទំនាក់ទំនងរវាងសាឌី និងSummer នេះក៍ត្រូវបានតារារួមអាជីពជម្រុញឲ្យពួកគេក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់តាមរយៈការដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះ ដូចតារាមួយចំនួន ព្រោះថាអ្នកទាំងពីរពិតជាសាកសមគ្នាខ្លាំង ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ មេសា ស្រីស្អាតណា សាឌី បាននិយាយលាយឡំសំណើចថាប្រាប់”នគរធំ”អ្នកណាមើលឃើញថានាងនិងលោកSummer យ៉ាងម៉េចគិតបែបនោះចុះព្រោះនាងស្និតគ្នាមែន ។ប៉ុន្ដែនាងថាដោយសារតែនាងនិងលោកSummer ធ្លាប់ជាដៃគូMC ជាមួយគ្នាទើបបានជាយល់ចិត្តគ្នានិងពេលខ្លះថតរូបជាមួយគ្នាស្និតស្នាលគ្នាបែបនេះ តែធាតុពិតនាងនិងបុរសម្នាក់នេះគ្មានទំនាក់ទំនងពិសេសជាមួយគ្នាទេ ។សាឌី ថាឆ្នាំនេះនាងមានអាយុ២៧ឆ្នាំ ហើយនឹងមិនទាន់អាចកំណត់ពេលវេលាថាប្រើជីវិតនៅលីវប៉ុន្មានឆ្នាំទៀត ព្រោះប្រឹងរកលុយសិន ។ប៉ុន្ដែនាងសង្កត់ថាទាក់ទងរឿងគូជីវិតវិញនាងនឹងមិនជ្រើសអ្នកសិល្បៈដូចគ្នាជាគូអនាគតឡើយ ដែលការសម្រេចចិត្តមួយនេះមិនមែនរូបនាងរងសម្ពាធពីគ្រួសារនោះទេ តែនេះជាការសម្រេចចិត្តដោយខ្លួនឯងគឺចង់បានគូជីវិតជាអ្នកក្រៅសិល្បៈ។
បើទោះជាណា សាឌី ថានាងគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកSummer មែនតែតាមរយៈសកម្មភាពរបស់អ្នកទាំងពីរ គេពិបាកជឿរជាក់លើនាងនិងប្រុសស្អាតរូបនេះថាគ្រាន់តែស្និតគ្នាធម្មតាៗនោះណាស់ ព្រោះជួបគ្នាគឺដឹងតែពីអោបរឹតគ្នាស្អិតល្មូតតែម្ដង។ទោះជាយ៉ាងណាគេចាំមើលថាសាឌី ពិតជាយកប្ដីជាអ្នកមិនមែនជាតារាដូចគ្នាមែន ឬយ៉ាងណា ?
ណា សាឌី អតីតFreshie ឆ្នាំ២០១៥ បច្ចុប្បន្ននាងជាពិធីការិនីប៉ុស្ដិ៍បាយ័នដោយមានកុងត្រា ហេតុនេះមិនអាចធ្វើការនៅប៉ុស្ដិ៍ផ្សេងបានទេ ប៉ុន្ដែនៅតាមAgency នាងធ្វើជាMC បានគ្រប់កម្មវិធី ។ នាងថាដោយសារតែផ្ដោតលើការងារជាពិធីការិនីនិងចង់ពង្រឹងវិស័យមួយនេះឲ្យបានល្អ ហេតុនេះនាងផ្អាកថតភាពយន្ដនិងខារ៉ាអូខេមួយរយៈ ហើយនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះនាងជាប់ធ្វើជាពិធីការិនីឲ្យក្រុមហ៊ុនវឌ្ឍនៈរយពេល៤ថ្ងៃ(១៣-១៦ មេសា )ហេតុនេះគ្មានគម្រោងដើរកម្សាន្ដជាលក្ខណៈគ្រួសារឡើយ ។
សូមរំលឹកថាក្នុងអាជីពសិល្បៈរយៈពេល៩ឆ្នាំណា សាឌី ធ្លាប់ប៉ះរឿងអាស្រូវធ្ងន់ធ្ងម្ដងកាលពីដើមឆ្នាំ២០១៨ ដោយត្រូវគេចោទថានាងមានទំនាក់ទំនងស្នេហាជាមួយលោកហ៊ុន ម៉ានី កូនអតីតនាយករដ្ឋមន្រ្ដី តែភ្លាមៗនោះនាងបានចេញមុខបដិសេធដោយអះអាងថានាងគ្មានទំនាក់ទំនងស្នេហាជាមួយលោកហ៊ុន ម៉ានី ទេ និងថារូបនាងនិងលោកម៉ានី គ្រាន់តែជាមិត្តភក្ដិធម្មតាប៉ុណ្ណោះ ។ចាប់តាំងពីពេលនោះមកសាឌី មិនដែលស្និតស្នេហ៍ជាមួយប្រុសណាក្រៅពីលោកSummer ឡើយ ហើយនាងត្រូវបានគេចាត់ទុកថាជាតារាវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនដូចជាមានផ្ទះវីឡារប្រណិតកម្មសិទ្ធិផ្ទាល់ខ្លួនតម្លៃខ្ទង់១៥ម៉ឺនដុល្លារ និងផ្លាស់ប្ដូររថយន្ដទំនើបៗជិះជាញឹកញាប់ជាដើម ។សាឌី ជាតារាកូនកាត់ថៃដូចគ្នាទៅនិងនាងនែប ព្រំរិទ្ធិកា ដែរហើយបច្ចុប្បន្ននាងក្លាយទៅជាពិធីការិនីវ័យក្មេងម្នាក់ដ៍គួរឲ្យចាប់អារម្មណ៍របស់ប៉ុស្ដិ៍បាយ័នដែលអាចធ្វើMC ជាភាសារខ្មែរនិងថៃ បានដូចគ្នា ។ប្រភពបានឲ្យដឹងថាសាឌី មានជម្រើសស្នេហាច្រើន ព្រោះបុរសទាំងក្នុងនិងក្រៅស្រុកចង់បាននាងធ្វើជាប្រពន្ធ តែតារាកូនកាត់ថៃរូបនេះក្រោយប៉ះស្នេហ៍រឿងកូនអ្នកធំផ្អើលពេញផ្ទៃប្រទេសមកពេលនេះនាងមិនត្រឹមតែមិនបាក់ស្បាត ឬចង់ដកថយពីអាជីពសិល្បៈទេ គឺមានតែពង្រឹងMC ថែមទៀត ខណៈដែលរូមសម្រស់នាងក៍កាន់តែប្រែប្រួលស្អាតប្លែកៗពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។គេចាំមើលថាបុរសរូបណាទៅ ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈនិងក្លាយទៅជាស្វាមីនាងណា សាឌី ?