Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់ បែក​អត្តឃាត ​ក្នុង​ប៉ុស្តិ៍ប៉ូលិស ​នៅភាគ​ពាយព្យប៉ាគីស្ថាន​

បំផ្ទុះគ្រាប់ បែក​អត្តឃាត ​ក្នុង​ប៉ុស្តិ៍ប៉ូលិស ​នៅភាគ​ពាយព្យប៉ាគីស្ថាន​

ប៉ាគីស្ថាន៖ មន្ត្រីប៉ូលិស​ម្នាក់​​ថ្លែងថា​មាន​ប៉ូលិសចំនួន​២នាក់​​រងរបួស​បន្ទាប់ពីជនអត្តឃាត​ម្នាក់​បានព្យាយាម​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តមួយគ្រឿង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយកន្លែង​ ស្ថិត​នៅ​ភាគពាយព្យ​ប្រទេស​ប៉ាគីស្ថានកាលពី​ព្រឹកថ្ងៃ​អង្គារ ។

ក្រុម​ជន​ក្រៅច្បាប់​តាលីបង់​នៅ​ប៉ាគីស្ថាន Tehrike-e-Taliban បានអះអាងពី​ការ​វាយប្រហារ​ក្នុង​ទីក្រុង Bannu ​ខេត្ត Khyber Pakhtunkhwa ។

ចំណែក​ប៉ូលិស​ដែល​រងរបួស​ទាំងប៉ុន្មាននាក់នេះ​ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុងស្រុក​មួយ ។

មន្ត្រីប៉ូលិសស្រុក​លោក Fazal Hameed បានថ្លែងប្រាប់​សារព័ត៌មាន​មួយ​នៅ​កន្លែង​កើតហេតុ​ថា​ជនអត្តឃាត​រូបនោះ​ត្រូវបានបាញ់​សម្លាប់​ដោយ​កម្លាំង​ប៉ូលិស​ ។ ប្រភពដដែល​បាន​ឲ្យ​ដឹងថា​គ្រឿងផ្ទុះ​ជាង​២០០គីឡូក្រាម​ត្រូវបាន​ប្រើ​ប្រាស់​ក្នុងការ​បំផ្ទុះ​នេះ ។

ជាងនេះទៅទៀត​វា​គឺជា​លើកទី​២​ហើយ​នៃការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស Mandan ។ ប៉ុស្តិ៍ប៉ូលិស​នេះ​ត្រូវបានបំផ្លាញ​ចោល​ទាំងស្រុង​​ក្នុងការវាយប្រហារ​មួយ​កាលពី​ឆ្នាំ​២០០៩ ដែល​បានបណ្តាលឲ្យ​មាន​មន្ត្រីប៉ូលិស​ស្លាប់និងរបួ​សជាច្រើននាក់​ ។

​ដោយឡែកមន្ត្រី​សន្តិសុខ​ប៉ាគីស្ថាន​បានទទូចថា​ក្រុមសកម្មប្រយុទ្ធ​ប៉ាគីស្ថាន​ទាំង​អស់​បច្ចុប្បន្នកំពុងបើកប្រតិបត្តិការ​ពី​តំបន់​ព្រំដែន​អាហ្វហ្គានីស្ថាន​បន្ទាប់ពី​​កន្លែង​​លាក់ខ្លួនរបស់ពួកគេ​ត្រូវបាន​រុះរើ​ចេញ​ក្នុង​តំបន់​កុលសម្ព័ន្ធ ។

RELATED ARTICLES