Wednesday, May 8, 2024
Homeតារាខ្មែរតើតន់ ច័ន្ទសីម៉ា -រ៉េត ស៊ូហ្សាណា ៖ឆ្នាំ២០២៤ ១ណាមានយីអ៊ុនល្អជាង ?

តើតន់ ច័ន្ទសីម៉ា -រ៉េត ស៊ូហ្សាណា ៖ឆ្នាំ២០២៤ ១ណាមានយីអ៊ុនល្អជាង ?

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា សុទ្ធតែជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ ដូចគ្នាហើយពេលនេះស្រីស្រស់ទាំងពីរដួងកំពុងតែអុកឡុក​នៅផលិតកម្ម២​ផ្សេងគ្នានោះគឺ​នាងច័ន្ទសីម៉ា ជាតួឯករបស់Galaxy ខណៈដែលស៊ូហ្សាណា ជាតារាវ័យក្មេង​ដែលលេច​ធ្លោ​ជាង​គេនៅហង្សមាស ។

    តើតន់ ច័ន្ទសីម៉ា -រ៉េត ស៊ូហ្សាណា ១ណាទៅដែលនឹងក្លាយទៅជាតារាវ័យក្មេងលេច​ធ្លោ​បំផុត​​ប្រ​ចាំឆ្នាំ២០២៤ ?

 តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាស្រីឈានមុខគេរបស់ផលិតកម្មGalaxy ជាង៤ឆ្នាំ​មក​ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះនាងសីម៉ា មានដៃគូល្អជាងគេដែលគ្មានតារា​ស្រីរូប​ណា​​អាចធ្វើបានដូចនាងព្រោះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ស្ថិតក្នុងកណ្ដាប់ដៃនាង​តែម្នាក់​ដែលអាចច្រៀងឆ្លងឆ្លើយបានគ្រប់ពេល​។ស្រីស្រស់ម្នាក់នេះត្រូវអ្នកគ្រប់គ្រង​ផលិត​កម្មកំណត់តម្លៃខ្លួនច្រៀងConcerts ធំៗ១កម្មវិធីស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារតាំង​ពីឆ្នាំ២០២០ មកម្លេះ​ដែល​ធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈភាគច្រើនគ្មានលទ្ធភាពជួលនាងច្រៀងទេ ព្រោះ​ហៅ​នាង​ម្នាក់ស្មើតារាល្បីល្មមៗជិត១០នាក់ ទើបធ្វើឲ្យនាងបាត់បង់ឱកាសច្រៀងតាមStudio តាមឆាក​ទូរ​ទស្សន៍ស្ទើតែទាំងស្រុង។ប៉ុន្ដែរយៈពេលចុងក្រោយនេះ​គេឃើញបទចម្រៀង​នាង​សីម៉ា មិន​សូវ​មានផ្ទុះដូចមុនទេ ហើយចំនួនViews ក៍ធ្លាក់ចុះទើបធ្វើឲ្យនាងលែងសូវឡើងកូដ​ខ្លាំងដូច​មុន ដែលបញ្ហានេះត្រូវបានគេសន្និដ្ឋានថាមកពី​មុន​នេះនាងចេញ​មុខការពារថៅកែ​ស្ទួន​ៗ​ពេក។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថា​ក្នុងករណី​ដែលថៅកែ​Galaxy នៅតែ​មិន​ព្រមទិញតារាស្រីជើងខ្លាំងរូបណាមកប្រជែងនាងសីម៉ា នោះទេ នារីតូចតន់​រូប​នេះ​​នៅតែជាតួឯកដដែល។

 ចំពោះនាងរ៉េត ស៊ូហ្សាណា វិញនាងនៅតែជាតារាស្រីវ័យក្មេងដែលលេចធ្លោ​ជាងគេ​នៅ​ហង្សមាសបើទោះជាមិនស្ថិតក្នុងចំណោមតារាដែលអាច​ប្រជែងតំណែងតារាជើងខ្លាំងៗ​ជូរ​មុខ​របស់ហង្សមាសមានដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើមក្ដី តែ​ហ្សា​ណា មានទីផ្សារសិល្បៈជាប្រចាំទាំងការច្រៀងសម្ដែងតាមConcerts និងស្ពតពាណិជ្ជ​កម្ម។​តារាមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះគ្មានដៃគូច្បាស់លាស់ឡើយនៅឆ្នាំ២០២៤ នេះក្រោយនាង​និងសុវត្ថិ មុនីនាគ កូនប្រុសឧកញ៉ាព្រាប សុវត្ថិ លែងចាប់ដៃគ្នា។ហ្សាណា សាក​ល្បងច្រៀង​ដៃ​គូជាមួយលោកលីម តិចម៉េង ១ប្រាវក៍បាត់ទៅវិញ ហេតុនេះបើនិយាយ​ពីដៃគូនាងមិន​អាច​ប្រៀបធៀបជាមួយនាងសីម៉ា បានជាដាច់ខាតនាពេលបច្ចុបន្ន ។ប្រភព​ពីអ្នកដឹកនាំ​កម្មវិធីប្រគុំតន្រ្ដីបានឲ្យដឹង​ថា​នាងស៊ូហ្សាណា ច្រៀង១កម្មវិធីស៊ីថ្លៃក្បែ២​ពាន់​ដុល្លារ ហេតុនេះហើយបានជានាងចេញ​មុខញឹញញាប់ ព្រោះតម្លៃនេះភាគច្រើន​អ្នកដឹកនាំ​ការប្រគុំតន្រ្ដីមានលទ្ធភាពទៅរួច ។ទោះជា​យ៉ាងណាសម្រាប់ឆ្នាំ២០២៤ នេះនាងហ្សាណា មិនទាន់មានបទអ្វីលេចធ្លោខ្លាំងទេ ហេតុនេះ​បើចង់វ៉ា នាងសីម៉ា ប្រាកដជារឿងពិ​បាកនឹង​ទៅរួច ។

  អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតន់ ច័ន្ទសីម៉ា និងតារាវ័យក្មេងៗមួយចំនួនទៀតនាពេលបច្ចុប្បន្នសុទ្ធតែមានទេពកោសល្យល្អ មានសម្ថភាព​ខ្លាំង​រៀងៗខ្លួន។លោកថានៅពេលដែលសីម៉ា ច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ អ្នកឡើង​កូដគឺជានាង។ដោយឡែកលោកមិញ សុធីវណ្ណ វិញធ្លាប់ប្រាប់ដែរថាចំ​ណុច​ខ្លាំងរបស់រ៉េត ស៊ូ​ហ្សាណា គឺនៅលើរូបសម្រស់និងការច្រៀងបទជាភាសារបរទេស ។ប៉ុន្ដែ​ការ​ច្រៀងបទខ្មែរវិញ​លោកថាហ្សាណា នៅត្រូវការពេលវេលាច្រើនបន្ថែមទៀត។

  តន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំបានទទួលស្គាល់ថានាងបានកែសម្រស់៣ផ្នែកគឺធ្វើច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ ។ស្រីស្រស់រូបនេះធ្លាប់លេចឭថានាងមានឧកញ៉ា​ពោះ​ម៉ា​យ​​ម្នាក់តាម​ស្នេហា តែចុងក្រោយគ្រប់ពេលវេលានាងតែងតែ​ថ្ងូរដូចព្រាបថារកតែក្ដិបសង្សារ១​បណ្ដើរដូច​គេមិនបានទៅវិញ។ចំណែកនាងរ៉េត ស៊ូហ្សាណា វិញឆ្នាំនេះអាយុ២៤ឆ្នាំ មិនដែលលេចឭថា​បានកែកុនរូបសម្រស់ផ្នែកណាមួយនោះទេ ។ក្រោយ​ឈប់​ស្និតស្នេហ៍សុវត្ថិ មុនីនាគ ជាង១ឆ្នាំ​ហ្សា​ណា មិនធ្លាប់ណ្ដើរបុរសណា​ដោយ​បើក​ចំហបែបជាគូសង្សារឡើយ ។ច័ន្ទសីម៉ា -ស៊ូហ្សា​ណា មានម្ដាយតាមជាប់ជាប្រចាំដូចគ្នា​ហេតុនេះ​ប្រុស​​ដែលចង់លេងស្ទីល​ស្នេហ៍បែបឆក់​កណ្ដៀត​​ប្រាកដជាមិនអាចទៅរួចឡើយ ៕

RELATED ARTICLES