Wednesday, May 22, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖អាចជួយប្អូនឲ្យល្បីបានឬអត់?

ពេជ្រ សូលីកា ៖អាចជួយប្អូនឲ្យល្បីបានឬអត់?

ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា ធា្លប់ថ្ងូរថាពេលនេះជីវិតនាងត្រូវប្រឹងរកលុយ​ចិញ្ចឹម​កូន​ប្រុស​ផង ប្អូនស្រីផង តែម្នាក់ឯងដែលកាវាចាបែបនេះ ក្រោយពីគង់ ស្រីពេជ្រ ហៅសូលីកា ចែកផ្លូវគ្នាជា​មួយលោកគឹម ហាន កាល​ពីឆ្នាំ២០២២ ហើយម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលា​ការប្រ​កាសសាលក្រមផ្ដ​ន្ទាទោសដាក់ពន្ធនាគារ១២​ឆ្នាំ កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១ ។​សូលីកា បានព្យាយាមបណ្ដុះប្អូនស្រីនាងឈ្មោះJelly Jing ឲ្យរាំអមនាងដើម្បីឲ្យ​រូបគេអាច​រកលុយបានខ្លួនឯង ហើយថ្មីៗនេះនាងបានរុញប្អូនស្រីឲ្យច្រៀងឆ្លងឆ្លើយ​ជាមួយ​នាង​តែម្ដងតាមរយៈ​បទ​”ផ្កាឈូកកំសត់” ។បើទោះជាប្អូនស្រីសូលីកា នៅស្ទើព្រោះ​វ័យ​ក្មេង​ខ្ចីបន្ដិចក្ដី តែគេជឿរ​ថា​Jelly Jing ទទួលបានការគាំទ្រយ៉ាងពេញទំហ៊ឹងពីសំណាក់ស្រីពេជ្រ ឲ្យនាងដើរតាមគន្លង​រប​ស់ខ្លួន តាមរយៈការ​ផលិតបទចម្រៀងនៅខាង​ក្រៅផលិត​កម្មហង្ស​មាស។ចំណែកFan របស់​ស្រីពេជ្រ វិញបានជម្រុញនិងលើកទឹកចិត្តហើយចង់ឲ្យនាងចេញ​បទចម្រៀងថ្មីៗទៀតជាមួយ​ប្អូនស្រីបន្ថែមដោយ​ខ្លះថាប្អូននិងបង​មានទឹកដមសំ​នៀងស្រ​ដៀង​គ្នាទៀតផង ។

យ៉ាងណាគេនៅមិនទាន់អាចសន្និដ្ឋានបានថាតើពេជ្រ សូលីកា អាចនឹងបណ្ដុះ​ប្អូនស្រី​ឲ្យបានល្បីដូចខ្លួនឬ​យ៉ាងណានោះទេព្រោះថានោះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ។ដោយឡែកហង្សមាសវិញក៍គ្មានសញ្ញាទទួលយកប្អូនស្រីសូលីកា ធ្វើជាសមាជិករបស់ខ្លួនដែរ ។

តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មានទឹកដមសម្លេងមធ្យម តែកន្លងមក​គេចាប់​អារម្មណ៍​ទៅលើរូបសម្រស់នាងច្រើនជាងសម្លេង ហើយពេលនេះទោះជានាងមាន​កូន​១ទៅហើយក្ដី ប៉ុន្ដែស្រីពេជ្រ នៅតែមិនធ្លាក់សម្រស់ចុះនោះទេ ហើយក៍មិនសូវបែកសាច់​ខ្លាំង​ដែរ ។ប្រភពបានឲ្យដឹងថានាងស្រីពេជ្រ បានអនុញ្ញាត្តិឲ្យលោកហាន អាចទៅយកកូនដើរ​លេង​​ពីនាងបានគ្រប់ពេល ដែលខុសពីនាងភិន សុដាលីស មិនអនុញ្ញាត្តិឲ្យលោកប៉ែន ចំរ៉ុង ជួបមុខកូនស្រីនាងផ្ទាល់ជាដាច់ខាត ។តែសូលីកា ហាក់ស្ងប់ស្ងាត់រឿងស្នេហាថ្មីក្រោយនាង​និង​តារាចម្រៀងលេងសាក់លោកថុល សុភិទិ រយាលៗពីគ្នាជាង១ឆ្នាំមក ព្រោះភិទិ រកបាន​អ្នក​មេ​ម៉ាយកូន១សាច់សខ្ចីនាងឡុង ម៉ានីន  ខណៈដំណឹងស្នេហារបស់ស្រីពេជ្រ ជាមួយ​បុរសម្នាក់​ដែលនាងធ្លាប់បង្ហាញភាពផ្អែមល្ហែមកាលពីឆ្នាំ២០២៣ តាមIG មួយប្រាវនោះ​ក៍​ស្ងាត់បាត់​ដំ​ណឹង​ទៅវិញដែរ ។  ប៉ុន្ដតាមដំណឹងថារូបសម្រស់គួរឲ្យបេតី របស់នាងស្រីពេជ្រ មិនខ្វះ​ជម្រើ​សស្នេហ៍ឡើយព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហ៍ ហេតុនេះ​បើអ្នក​មេម៉ាយ​ចង់ព្យាបាលដំបៅបេះដូងនោះគឺគ្រាន់តែOk ភ្លាមរកបានគ្រូពេទ្យភ្លែតតែម្ដង ។

 សូមបញ្ជាក់ថានៅក្នុងពិភពសិល្បៈតារាដែលយកប្អូនឲ្យដើរតាមគន្លងរបស់ខ្លួនមានដូចជាលោកខេមរៈ សិរីមន្ដ (ខេមរៈ ស្រីពៅ ស្លាប់),ឆាយ វីរៈយុទ្ធ (ឆាយ សវណ្ណារី ),ហ្សូណូ ,សុខ សេរីវឌ្ឍនា ,ហង្ស ឧត្តមមុនី ,មាស សាលី និងកញ្ញាសុខ សីឡាលីន ជាដើម ។សម្រាប់​នាង​ពេជ្រ សូលីកា វិញនាងអាចនឹងបន្ដផលិតបទចម្រៀងខាងក្រៅផលិត​កម្មបន្ថែម​ទៀត​​ដោយ​ចាប់ដៃជាមួយប្អូនស្រីនាង។

 គេកត់សម្គាល់ថានាងពេជ្រ សូលីកា ក៍ដូចឱក សុគន្ធកញ្ញា ,សួស វីសា និងតារាមួយ​ចំនួនទៀតដែរ បច្ចុប្បន្នទីផ្សារចម្រៀងនាងហាក់នៅទ្រឹងក្រោយនាងបានប្ដីនិងកូន ។ប៉ុន្ដែ​ផលិត​កម្មហង្សមាសនៅតែផ្ដល់តំណែងជា​តួឯកដល់នាងដដែល​ហើយអ្នកមេម៉ាយរូបស្រស់​មាន​ដៃ​គូដល់ទៅ២នាក់នោះគឺនីកូ និងថុល សុភិទិ តែយូៗទើបពួកគេចេញបទឆ្លងឆ្លើយ​ជា​មួយគ្នាម្ដង។ ប្រភពបានឲ្យដឹងថានាងសូលីកា នៅតែចង់ជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើ​ជាងជួញជិត” ព្រោះនាងចង់ទៅរស់នៅស្រុកគេដូចតារាមួយចំនួន​ទៀតនៅពេលដែល​មាន​អាយុ​ច្រើនជាងនេះ ។ចាំមើលថាម្ដងនេះស្រីពេជ្រ នឹងជ្រើសប្រុសរូបសង្ហារម្ដងទៀត ឬចង់​សាងស្នេហ៍ប្រុសចាស់ដូចមុនវិញ ?

RELATED ARTICLES