Sunday, May 19, 2024
Homeតារាខ្មែរតារាសម្ដែងស៊ិនឌី ៖ថាភេទទី៣ កាន់តែច្រើនបង្ហាញស្នាដៃធំៗ ក្នុងសង្គមកាន់តែលេចធ្លោ

តារាសម្ដែងស៊ិនឌី ៖ថាភេទទី៣ កាន់តែច្រើនបង្ហាញស្នាដៃធំៗ ក្នុងសង្គមកាន់តែលេចធ្លោ

ភ្នំពេញ៖តារាសម្ដែងលោកស៊ិនឌី បានបង្ហាញនូវការលើកទឹកចិត្តនិងសរសើរចពោះស្នាដៃក្រុមភេទទី៣ កាន់តែច្រើនដែលមានជំនាញច្បាស់លាស់ក្នុងការចាប់អាជីពចិញ្ចឹមជីវិតរស់នៅក្នុងសង្គមដែលអាជីវកម្មខ្លះគឺភេទទី៣ជាអ្នកបង្ហាញពីភាពលេចធ្លោនាពេលបច្ចុប្បន្ន។

 លោកស៊ិនឌី ថ្លែងថា”ខ្ញុំឃើញប្អូនៗជំនាន់ក្រោយ(ភេទទី៣)ដែលគាត់មានការងារធ្វើត្រឹមត្រូវ មានមុខរបរច្បា​ស់​លាស់ ដែលមានទាំងភាពទាន់សម័យដូចជាការឌីហ្សាញ ធ្វើជាគ្រូដឹកនាំគេបង្ហាត់បង្ហាញម៉ូដ ផាត់មុខ, ធ្វើ​សក់,សាឡន ,កែសម្ផស្ស និងវិស្វករជាដើមក៍មានភេទទី៣មួយចំនួនកាន់ជំនាញនេះផងដែរ ។ខ្ញុំពេញចិត្តដែលពួកគាត់កាន់តែលេចធ្លោច្រើន ក្នុងអាជីវកម្មធំៗក្នុងសង្គម ពួកគាត់បានបង្ហាញពីស្នាដៃ និងទេពកោសល្យដើម្បីឲ្យគេទទួលស្គាល់ ”។

 ការលើកឡើងរប់លោកស៊ិនឌី នេះក្រោយពីលោកបានទៅទស្សនាដោយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រលងបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២៤ (Miss Queen Cambodia 2024 )កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៤ ហើយជាលទ្ធផលកញ្ញានៀក នៀក សម មកពីខេត្តរតនគិរី គ្រងមកុដGrand Winner Miss Queen Cambodia 2024 ត្រៀមទៅប្រកួត Miss Star International 2024 នៅប្រទេសប្រេស៊ីល នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈដែលWinner Miss Queen 2024 បានទៅលើកញ្ញាហានី មកពីខេត្តកំពតត្រៀមទៅប្រកួតMiss Queen 2024 នៅប្រទេសថៃ នាពេលដ៍ខ្លីខាងមុខនេះដែរ ស្របពេលដែលលំដាប់រងទី១បានទៅលើបវរកញ្ញាមកពីខេត្តតាកែវ ,លំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីខេត្តកំពង់ធំ ,លំដាប់រងទី៣ បានទៅលើបវរកញ្ញាមកពីខេត្តព្រៃវែង ,លំដាប់រងទី៤ បានទៅលើបវរកញ្ញាមកពីខេត្តពោធិសាត់ និងលំដាប់រងទី៥ បានទៅលើបវរកញ្ញាមកពីខេត្តក្រចេះ ។

  ដោយមើលឃើញពីសម្ថភាពដ៍ប៉ិនប្រសព្វ ជាមួយចំណេះ ដឹងជំនាញច្បាស់លាស់មិនធម្មតា និងភាពក្លាហានរបស់ភេទទី៣ ដែលអាចធ្វើបានដើម្បីឲ្យសង្គមទទួលស្គាល់នេះហើយទើបលោកស៊ិនឌី បានស្ញើចសរសើរពួក​គាត់និងជម្រុញឲ្យគេតស៊ូក្នុងជីវិតតទៅទៀត ព្រោះមិនភេទទី៣ ឬមិនថាជាភេទអ្វីទេ យើងត្រូវតែមានជំនាញច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅដោយថ្លៃថ្នូរ ។ប៉ុន្ដែលោកស៊ិនឌី ទទួលស្គាល់​ថាអ្នកខ្លះនៅមិន​ទាន់អាចសម្របខ្លួនទទួលស្គាល់ភេទទី៣ ឬហៅថា”សុទ្ធ”នៅឡើយទេ គឺនៅមានការរើសអើងនៅឡើយ ។លោកថាភេទទី៣ មិនមែនជាមនុស្សខុសធម្មជាតិទេ គឺរស់នៅដោយសប្បាយចិត្តតាមប្រភេទជីវិតពួកគាត់។

 គួរបញ្ជាក់ថាលលោកស៊ិនឌី ធ្លាប់ធ្វើសប្បុរសធ័មជាមួយភេទទី៣ ជាបន្ដបន្ទាប់និងរហូតមកដល់បច្ចុប្បន្ន គ្រាន់​តែលោកមិនសូវបង្ហាញតាមបណ្ដាញសង្គមប៉ុណ្ណោះ ។លោកស៊ិនឌី ជាម្ចាស់ហាងស៊ិនឌី សំអាងការ ,ហាងNk សាឡន និងហាងកែសម្ផសក្លារា (Clara Clinic) ជាដើម ទើបធ្វើឲ្យលោកមមាញឹកខ្លាំងលើមុខជំនួញ ត្រូវផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងអាជីវកម្មខាងលើ ។ប៉ុន្ដែលោកថានៅតែស្រលាញ់សិល្បៈនឹងអាចវិលមកវិលវិញនៅពេលវេលាសមស្រប ៕

RELATED ARTICLES