Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរប្លន់ វ៉ៃខ្នោះ៥

បំបែកសម្បុកចោរប្លន់ វ៉ៃខ្នោះ៥

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជន សង្ស័យ ដែលជាមុខសញ្ញាចោរប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុងចំណោមគ្នា សរុប៧នាក់។

ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីមានករណីធាក់ប្លន់ម៉ូតូ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខមេព្រៃ ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះដួង វិចិត្រ ហៅចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកទទួលផលចោរកម្ម (ឃាត់ខ្លួនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤)។ ទី២-ឈ្មោះលួត វាសនា ហៅខួច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកទទួលផលចោរកម្ម (ឃាត់ខ្លួនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤)។ ទី៣-ឈ្មោះនុត សុធុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជាអ្នកទទួលផលចោរកម្ម (ឃាត់ខ្លួនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤)។ ទី៤-ឈ្មោះភូន ចំណូល ហៅណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជាអ្នកធ្វើសកម្មភាព (ឃាត់ខ្លួនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤) និងទី៥-ឈ្មោះសុន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល ជាអ្នកលើកយកម៉ូតូ (ឃាត់ខ្លួនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤)។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១-ឈ្មោះជាតិ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ (ជាអ្នកធាក់ម៉ូតូ) និង ទី២-ឈ្មោះនុត ភេទប្រុស អាយុប្រហែល២៣ឆ្នាំ (ជាអ្នកធ្វើសកម្មភាព)។

រីឯជនរងគ្រោះ មានឈ្មោះឆាយ វ៉ាណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR- 3097។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីលេងផ្ទះកូនស្រី នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ លុះពេលទៅដល់ចំណុចមេព្រៃ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ស្រាប់តែមានជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខ មកអែបជិត បន្ទាប់មកបានធាក់កាងម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យដួល រួចលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់។

បន្ទាប់មក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានឆែករកម៉ូតូតាមជីភីអេស បានឃើញលោតនៅម្តុំភូមិប៉ប្រកជើង សង្កាត់កាកាបទី១ ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យចុះទៅឃាត់ជនសង្ស័យម្នាក់ឈ្មោះដួង វិចិត្រ និងម៉ូតូរបស់ជនរងគ្រោះនៅទីនោះដែរ រួចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ធ្វើការសាកសួរ។

ប្រភពដដែល បន្តថា ពេលសាកសួរ ជនសង្ស័យឈ្មោះដួង វិចិត្រ បានសារភាពថា ខ្លួនបានទទួលទិញម៉ូតូនោះពីឈ្មោះស្នា នៅចំណុចក្នុងវត្តពោធិ៍ចិនតុង ក្នុងតម្លៃ ៧០០ដុល្លារ។ បន្ទាប់មក សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះលួត វាសនា ដែលកំពុងឈរនៅមុខផ្ទះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយបានយកទៅសាកសួរ។ ពេលនោះជនសង្ស័យឈ្មោះលួត វាសនា សារភាពថា ខ្លួនបានជួយរកម៉ូយលក់ម៉ូតូឱ្យឈ្មោះធុន នៅចំណុចក្នុងវត្តពោធិ៍ចិនតុង ក្នុងតម្លៃ ៧០០ដុល្លារ ដោយបានកម្រៃ ៩០ដុល្លារ (២នាក់ឈ្មោះធុន)។ បន្ទាប់ពី បន្ទាប់មកកម្លាំងបានឈានទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះនុត សុធុន ដែលកំពុងឈរនៅមុខរោងចក្រអេខ្លា ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល។ លុះពេលសាកសួរជនសង្ស័យឈ្មោះធុន បានសារភាពថា ខ្លួនបានទាក់ទងលក់ម៉ូតូឱ្យឈ្មោះណូ ក្នុងតម្លៃ ៧០០ដុល្លារ ដោយខ្លួនបានកម្រៃ ៩០ដុល្លារ (២នាក់ឈ្មោះស្នា)។ បន្ទាប់មក កម្លាំងបានឈានទៅឃាត់ខ្លួនបក្ខពួកសេសសល់ ចំនួន១នាក់ទៀត ឈ្មោះភូន ចំណូល ហៅណូ ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវ ក្នុងបុរីស ភូមិអណ្តូង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ពេលសាកសួរ ជនសង្ស័យឈ្មោះភូន ចំណូល បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះសុន បញ្ញា ឈ្មោះជាតិ និងឈ្មោះនុត ពិតជាបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ ចំនួន ១គ្រឿង ខាងលើមែន។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះភូន ចំណូល សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួកសេសសល់ បាន១នាក់ទៀត ឈ្មោះសុន បញ្ញា ហៅញ៉ា ដែលកំពុងឈរនៅមុខផ្ទះ ភូមិសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល។ បន្ទាប់មក បាននាំយកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចំណែកជនសង្ស័យឈ្មោះជាតិ និងជនសង្ស័យឈ្មោះ នុត បានរត់គេចខ្លួនបាត់៕

RELATED ARTICLES